Blogger templates

8:51 PM
0
fire000 ផ្ទះមួយខ្នង ទំហំ៥ម៉ែត្រគុណ៧ ម៉ែត្រសង់អំពីឈើ មានផ្ទៃដីភូមិ​៣៥ ម៉ែត្រ គុណ១៣០ម៉ែត្រ របស់លោក រឿន ថុន អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ ឈឹម ញ៉ អាយុ​
៥២​ឆ្នាំ មានកូននៅក្នុង បន្ទុកចំនួន៦នាក់ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្ត​កំ​ពង់ ឆ្នាំង ត្រូវរងគ្រោះដោយអគ្គីភ័យលេប ត្របាក់អស់គ្មានសល់ កាលពីវេលា ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១៣ ខណៈពេលគាត់ (រឿន ថុន)មិននៅផ្ទះ ប្រពន្ធទៅ សីឈ្នូលួរើសគ្រាប់ស្វាយចាន់ទី នៅ ខេត្តរតនគិរី ចំណែកកូនៗទៅរៀនអស់ ។ លោករឿន ថុនជាមេគ្រួសារបាន ប្រាប់ឱ្យដឹងថាៈ ករណីគ្រោះអគ្គីភ័យ នេះ គឺឆេះដោយគ្មានមូលហេតុ មិន ដឹងថាមានគេលួចដុត ប្ញុយ៉ាងណានោះ ទេ ព្រោះកន្លងមកមានទាហានភូមិ ភាគពិសេស នៅសាលាភូមិភាគ ពិសេសខេត្តកំពង់ឆ្នាំងឈ្មោះ អេង ណារ៉ាន់ និងនៅ សាវុធ បានឱ្យ គាត់រុះរើផ្ទះចេញ តែគាត់ថាៈមិនចេញ ទេ ព្រោះគាត់បានរស់នៅទីនេះ ចាប់ តាំងពីឆ្នាំ១៩៨៨មកម៉្លេះ ។ស្រាប់តែ នៅឆ្នាំ២០១២ មានឈ្មោះខាងលើ បានមកឱ្យគាត់រើចេញ ដោយអះអាង ថាៈជាដីរបស់ពួកគេ លុះគាត់មិនចេញ ក៏មានការសំរបសំរួល ដោយមានលាយ លក្ខណ៍អក្សរ ចុះកិច្ចសន្យាឱ្យជាលុយ គាត់ចំនួន៤៥០០ដុល្លារ ប៉ុន្តែលុយទាំង នោះមិនទាន់ប្រគល់ឱ្យទេ គ្រាន់តែធ្វើ កិច្ចសន្យាប្រគល់ឱ្យលុយ ១លានរៀល ជាសោហ៊ុយរុះរើផ្ទះចេញ ។ចំពោះ លុយ១លានរៀលនេះ រូបគាត់(វឿន ថុនម)បានទទួលយកមែន ប៉ុន្តែគាត់ មិនបានរើផ្ទះចេញទេ ព្រោះភាគីខាង ទាហានមានឈ្មោះខាងលើ មិនទាន់ ប្រគល់លុយឱ្យគ្រប់ចំនួន ៤៥០០ដុល្លារ ដោយឃើញគាត់មិនរើផ្ទះចេញ ភាគី ខាងទាហាន បានសរសេរលិខិតមួយ ច្បាប់ ដោយសរសេរថាៈទទួលលុយគេ ហើយហេតុអ្វីមិនរើផ្ទះចេញ។ បើមិន រើចេញទេ ប្រយ័ត្នគេមករើខ្លួនគេ ។ លុះក្រោយមក ក៏មានករណីភ្លើងឆេះ នេះកើតឡើង ។ក្រោយពេលភ្លើងឆេះ រួច លោកវឿន ថុនត្រូវបានអ្នកភូមិ ជួយឧបត្ថម្ភគ្រែចំនួន២ ឈើនិងក្តារ មួយចំនួន ដើម្បីធ្វើជំរកស្នាក់នៅ បណ្តោះអាសន្ន ក្នុងនោះក៏មានសប្បុ រសជនបានជួយឧបត្ថម្ភចានឆ្នាំង ស្លាប ព្រា និងថវិកាអំណោយរបស់លោក គ្រូ អ្នកគ្រូសាលាបឋមសិក្សាត្រពាំង ស្នោចំនួន១០០០០០រៀល លោក យ៉ុង សៅវុទ្ធី អនុប្រធានមន្ទីរសង្គម កិច្ចខេត្តកំពង់ឆ្នាំងចំនួន ៥០០០០ រៀល ស្រូវ១បេ អាជ្ញាធរឃុំរលាប្អៀរ ឧបត្ថម្ភថវិកា៥០០០០រៀល ។
លោកវឿន ថុន និងភរិយា សូមអំពាវនាវដល់សប្បុរសជន មេត្តា ជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារគាត់ផង ព្រោះអគ្គីភ័យបានឆាបឆេះ គ្មានសល់ អ្វីទេ ។

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews