Blogger templates

10:46 PM
0

អង្គសម្ដេចឪ ដ៏ល្បាញល្បី នៃព្រះរាជាណា ចក្រកម្ពុជា ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ បូរណភាពទឹកដី និងបង្រួប បង្រួមជាតិ បានយាងចូលទិវង្គត នៅយប់ រំលងអាធ្រាត្រថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំ រោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះ អង្គត្រូវបានដង្ហែយាងមកដល់មាតុប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ ការយាងចូលទិវង្គតរបស់អង្គព្រះមហា ក្សត្រដ៏ឆ្នើមមួយអង្គ គឺជាការបាត់បង់ដ៏ធំ ធេង នូវធនធានដ៏ឧត្ដមរបស់កម្ពុជា។ ការ យាងចាកដ៏សែនឆ្ងាយរបស់ព្រះអង្គធ្វើឱ្យប្រ ជារាស្ដ្រគ្រប់ស្រទាប់វណ្ណៈស្រណោះអាល័យ និងវិយោគគ្រប់ៗគ្នា មិនថាប្រជារាស្ដ្រ ដែល ស្និទ្ធស្នាលក្នុងសម័យសង្គមរាស្ដ្រនិយម ដែល មានព្រះអង្គជាប្រមុខរដ្ឋនោះទេ សូម្បីតែ ប្រជារាស្ដ្រជាកូន ចៅ ចៅទួត នាសម័យបច្ចុ ប្បន្ន ក៏នឹកស្រណោះ និងគោរពសរសើរនូវ គំរូវរភាពដ៏ប្រសើរថ្លៃថ្លារបស់ព្រះអង្គដែរ។ ឆ្លៀតក្នុងឱកាសដ៏សែនវិប្បយោគរបស់ ប្រជារាស្ដ្រខ្មែរនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលសូមលើកយកកម្រងជីវប្រវត្ដិសង្ខេប និងស្នាព្រហស្ថជាច្រើនរបស់ព្រះអង្គ ដែល បានបន្សល់ទុកសម័យកាលដ៏រុងរឿងពីសម័យ សង្គមរាស្ដ្រនិយម។ ព្រះមហាវីរក្សត្រខ្មែរ ដ៏អង់អាចក្លាហាន នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ជាបុត្រព្រះអង្គម្ចាស់ នរោត្ដម សុរាម្រឹត និងព្រះមហាក្សត្រី ស៊ី សុវត្ថិ កុសុមៈ។ ព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅឯព្រះបរម រាជវាំង ក្រុងចតុម្មុខមង្គល ព្រះរាជាអាណា ចក្រកម្ពុជា។ ព្រះអង្គមានព្រះនាមដើម នរោ ត្ដម សីហនុ ហើយព្រះនាមក្នុងរាជ្យសម្បត្ដិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សី ហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធ ពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកម ហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ ក្រុងកម្ពុជាធិបតី។ ក្រៅពីតំណែងព្រះមហា ក្ស័ត្រ ព្រះអង្គ ក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និង នាយករដ្ឋមន្ដ្រី នៃព្រះរាជាអាណាចក្រកម្ពុជា ជាច្រើនសម័យ។ ព្រះបាទ នរោត្ដម សីហនុ ទ្រង់បានរាជា ភិសេកលើកទី១ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ និងរាជាភិសេកលើកទី២ នៅថ្ងៃ២៤ ខែ កញ្ញា ឆ្នាំ១៩៩៣។ ព្រះអង្គមានព្រះបរមនាមកិត្ដិយស ព្រះ ករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ អង្គព្រះមហាវីរក្សត្រពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ទ្រង់បានយាងចូលសិក្សានៅសា លាបឋមសិក្សា ធរានចៀិស ញុដៀិន និង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់ មកព្រះអង្គបានបន្ដការសិក្សានៅវិទ្យាល័យ បារាំង សាសលូឡូបា នៅព្រៃនគរ (វៀតណាមខាងត្បូង)។ នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបាន យាងបន្ដការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្ដ ទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ ប្រទេសបារាំង។ នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះ រាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជ ឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្ដពីព្រះ ករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្ដិនៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ១៩៤១។ ការឡើងគ្រងរាជសម្បត្ដិ ក្នុងព្រះជន្ម ១៨ព្រះវស្សា តាមរយៈការលើក បណ្ដុបរបស់អាណានិគមបារាំងនេះ ដោយ តែបារាំងគិតថា ងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជា តែខុសពីការរំពឹងទុកក្ស័ត្រព្រះជន្មវ័យក្មេង អង្គនេះ បានបំពេញព្រះរាជបូជនីយកិច្ចរហូត ទាមទារបានឯករាជ្យទាំងស្រុងពីបារាំងនៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលជាស្នាព្រះ ហស្ថដ៏ធំធេងសម្រាប់មាតុភូមិកម្ពុជា។ ២ឆ្នាំក្រោយទទួលបានឯករាជ្យព្រះបាទ នរោត្ដម សីហនុ បានដាក់រាជ្យទៅឱ្យព្រះបិតា របស់ព្រះអង្គ គឺព្រះបាទនរោត្ដមសុរាម្រិត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅ បង្កើត និងដឹកនាំចលនា “សង្គមរាស្ដ្រនិយម” ហើយទទួលងារជា “សម្ដេចព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក សម្ដេចព្រះនរោត្ដម សីហនុ បានកាន់អំណាចជាប់រហូតជានាយក រដ្ឋមន្ដ្រីផង និងជាប្រមុខរដ្ឋផង។ សម័យសង្គមរាស្ដ្រនិយម គឺជាសម័យ កាលរុងរឿងមួយទៀត នៃព្រះរាជាអាណា ចក្រកម្ពុជា ដែលដឹកនាំដោយព្រះអង្គក្រោយ ប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មត់ ថា ជាកោះសន្ដិភាព និងមានការរីកចម្រើន លើគ្រប់វិស័យ។ រហូតដល់ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវ បានក្រុមរបស់សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែងក្នុងពេលដែលព្រះអង្គកំពុង បំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សហភាព សូវៀត។ បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ ពីប្រទេសវៀតណាម បានឈ្លានពានប្រទេស កម្ពុជា នាឆ្នាំ១៩៧៩ ព្រះអង្គបានបង្កើតចល នា តស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរ ទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និង កម្ពុជាប្រជាធិបតេយ្យ រួមធ្វើការចរចាជា មួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់សម្ដេច ហេង សំរិន ហ៊ុន សែន រហូត ដល់មានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គ បានយាងត្រឡប់មកប្រទេសកម្ពុជាវិញ និង ឡើងសោយរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតក្នុង ឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជា ជាតិ។ ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបាន និងបានដាក់រាជ្យយាងចូលនិវត្ដន៍ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ បន្ទាប់ពី ដាក់រាជ្យព្រះអង្គបានចំណាយពេលវេលាជា ច្រើននៅក្រៅប្រទេស ពោលគឺនាទីក្រុងប៉េ កាំង ប្រទេសចិន ដើម្បីព្យាបាលព្រះរោគ។ បន្ទាប់ពីកម្រងអនុស្សាវរីយ៍ និងព្រះរាជ សកម្មភាព ដ៏ច្រើនឧត្ដុងឧត្ដមសម្រាប់ជាតិ មាតុភូមិ រយៈពេលជាង៩០ព្រះវស្សា ថ្ងៃ សោកសៅដ៏សែនវិយោគសម្រាប់ប្រជារាស្ដ្រ ខ្មែរមកដល់ ព្រោះតែការយាងចាកឆ្ងាយ របស់ព្រះអង្គលែងយាងត្រឡប់ជារៀងរហូត ព្រះអង្គរំលាយក្ខន្ធយាងចូលទិវង្គតនៅរាត្រីរំលងអាធ្រាត្រថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំ រោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ - ស្នាព្រះហស្ថដ៏ថ្លៃថ្លាមិនអាច បំភ្លេចបាន ដែលព្រះអង្គបន្សល់ទុក សម្រាប់ប្រជារាស្ដ្រខ្មែរ អង្គសម្ដេចឪ សម្ដេចតា សម្ដេចតាទួត តាលួត ជាអង្គក្សត្រមួយព្រះអង្គមានព្រះកិត្ដ នាមល្បាញល្បីខ្ទរខ្ទារ ទាំងនៅក្នុងប្រទេស កម្ពុជា ក៏ដូចជាឆាកអន្ដរជាតិ ក្រោមព្រះ រាជសកម្មភាព ដ៏អង្គអាចក្លាហានរបស់ព្រះ អង្គឱ្យធ្វើប្រជារាស្ដ្រខ្មែរគ្រប់ស្រទាប់វណ្ណៈទាំង ប្រជារាស្ដ្រ ដែលមានចំណងអនុស្សាវរីយ៍ដ៏ ស្អិតរមួតក្នុងសម័យសង្គមរាស្ដ្រនិយម និង ក្នុងសម័យបច្ចុប្បន្ននៅតែចងចាំមិនភ្លេចនូវ ស្នាព្រះហស្ថដ៏ច្រើនស្អេកស្កះ ដែលព្រះអង្គ បានបន្សល់ទុក។ ក្រៅតែពីការទាមទារឯករាជ្យជាតិពីអា ណានិគមបារាំងទាំងស្រុងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ និង ព្រះរាជសកម្មភាពទាមទារអា ណាខេត្ដមួយចំនួនពីប្រទេសសៀម ជាពិសេស ការតស៊ូក្ដីនៅតុលាការយុត្ដិធម៌ទីក្រុងឡាអេ ក្នុងការទាមទារប្រាសាទព្រះវិហារ មកជា សម្បត្ដិរបស់ប្រជាពលរដ្ឋខ្មែរ នៅស្នាព្រះ ហស្ថជាច្រើនទៀត ដែលព្រះអង្គបានបន្សល់ ទុករួមមាន វិមានឯករាជ្យ វិមានរដ្ឋចំការមន (ព្រឹទ្ធសភា) ចំណតអាកាសយានដ្ឋានអន្ដរ ជាតិពោធិចិនតុង (បច្ចុប្បន្នអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ) ចំណតអាកាសយានដ្ឋាន សៀមរាប ចំណតអាកាសយានដ្ឋានបែកចាន (ខេត្ដបាត់ដំបង) ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញ-ក្រុង ព្រះសីហនុ កំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ សាល មហោស្រពជាតិ ព្រះសុរាម្រិតភ្នំពេញ សាល សន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិ អូឡាំពិក ភ្នំពេញ ស្ពានព្រះមុនីវង្សទី១ ស្ពានសង្គម រាស្ដ្រនិយមឆ្លងកាត់ទន្លេសាប សាកលវិទ្យា ល័យសង្គមរាស្ដ្រនិយមភ្នំពេញ សាកលវិទ្យា ល័យភូមិន្ទបច្ចេកទេស សាលាភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ច មហាវិទ្យាល័យ គរុកោសល្យ ពុទ្ធិ កសាកលវិទ្យាល័យ ព្រះសីហនុរាជ មហាវិទ្យា ល័យសិល្បៈស្ថាបនា មហាវិទ្យាល័យសិល្បៈ និងមុខរបរ សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្ដ្រ សាកលវិទ្យាល័យ ភូមិន្ទកំពង់ចាម សាកល វិទ្យាល័យ ភូមិន្ទបាត់ដំបង សាកលវិទ្យាល័យ សាកលវិទ្យាល័យ ភូមិន្ទតាកែវ-កំពត រោង ភាពយន្ដរដ្ឋ ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ មន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត រោងចក្រ ចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រ ស្រាបៀរក្រុងព្រះសីហនុ រោងចក្រ ព្រះនរោ ត្ដម ដំឡើងត្រាក់ទ័រ និងរថយន្ដធំ ក្រុងព្រះ សីហនុ រោងចក្រ ស្ករស កំពង់ត្រាំ ខេត្ដកំពង់ ស្ពឺ រោងចក្រ វាយនភ័ណ្ឌ ខេត្ដកំពង់ចាម រោង ចក្រវាយនភ័ណ្ឌខេត្ដបាត់ដំបង រោងចក្របាវ ក្រចៅ ដូនទាវ ខេត្ដបាត់ដំបង រោងចក្រស៊ី ម៉ងត៍ចក្រីទីង ខេត្ដកំពត រោងចក្រកែវជើង ឯក រាជធានីភ្នំពេញ រោងចក្រក្ដារបន្ទះដីឥដ្ឋ ខេត្ដកណ្ដាល រោងចក្រក្រដាសឆ្លូង ខេត្ដក្រ ចេះ រោងចក្រ ជីផូស្វាតទូកមាស ខេត្ដកំពត រោងចក្រ កង់ឡានតាខ្មៅ ខេត្ដកណ្ដាល រោង ចក្រ ត្រីខប្រអប់ ខេត្ដកោះកុង រោងចក្រ ផលិតជ័រកៅស៊ូជុប ខេត្ដកំពង់ចាម និងរោង ចក្រវារីអគ្គិសនីគិរីរម្យ ខេត្ដកំពង់ស្ពឺ ជាដើម។ អ្វីកាន់តែពិសេស ដែលធ្វើឱ្យប្រជាពល រដ្ឋទូទាំងប្រទេសមានស្វាមីភក្ដិ គោរពអាណិត ស្រឡាញ់ដ៏ខ្ពង់ខ្ពស់នោះ គឺរាល់ព្រះរាជ សកម្មភាពព្រះរាជកាយវិការរបស់ព្រះអង្គ ពេញមួយព្រះជន្មាយុ គឺបានបូជាអស់កម្លាំង កាយពល ដើម្បីជាតិមាតុភូមិ និងដើម្បី ប្រជារាស្ដ្ររបស់ព្រះអង្គ៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews