
ប្រសាសន៍របស់ឯកឧត្តម ឱម យ៉ិនទៀង បានធ្វើឡើងនៅក្នុង ឱកាស ដែលអង្គភាពប្រឆាំងអំពើពុក រលួយ ចុះផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើ ពុករលួយ ជូនដល់មន្ត្រីនៃក្រសួងប្រៃ សនីយ៍ និងទូរគមនាគមន៍ ។
ឯកឧត្តម ឱម យ៉ិនទៀង បាន មានប្រសាសន៍ឱ្យដឹងថាៈ លោកកំពុង តែធ្វើការលើបញ្ហា របស់ក្រុមហ៊ុន ទូរគមនាគមន៍កម្ពុជា ។ លោកបាន ទទួលពាក្យបណ្តឹង ចំនួន១០ពាក្យ បណ្តឹងរួចហើយ ។ លោកថាៈសូមឱ្យ បុគ្គលិកទាំងអស់ ទទួលយកនូវដំណោះ ស្រាយ ប្រសិនបើរកមិនឃើញ យើង នឹងធ្វើសេចក្តីប្រកាសមួយ ហើយប្រ សិនបើរកឃើញការពិត នឹងចាត់ការ តាមផ្លូវច្បាប់ ។ ដោយឡែកឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏បានថ្លែង ដូចគ្នាថាៈ លោកបាននិងកំពុងធ្វើការ ដោះស្រាយ យ៉ាងយកចិត្តទុកដាក់ជា ទីបំផុត លើករណីនេះ ហើយធានា ថាៈការដោះស្រាយ របស់លោកនឹង ធ្វើឱ្យមានយុត្តិធម៌ ។ឯកឧត្តមសូរ ឃុន បានមានប្រសាសន៍ថាៈ“ កិច្ចការជា ច្រើន យើងបានធ្វើរួចរាល់ហើយ ថែម ទាំងមានការសុំពិនិត្យ ការពិចារណា ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីរួចហើយដែរ សូមបងប្អូនកុំភ័យ” ។ឯកឧត្តម សូរ ឃុន បញ្ជាក់ថាៈសូម ឱ្យទុកចិត្តខ្ញុំថា ខ្ញុំឈរនៅកណ្តាល ឈរ នៅលើផលប្រយោជន៍របស់ជាតិ របស់ បងប្អូន ។ ឯកឧត្តម សូរ ឃុន ក៏បាន សំណូមពរ និងស្នើសុំដល់មន្ត្រី បុគ្គលិក ទូរគមនាគមន៍កម្ពុជា កុំប្រើប្រាស់ បាតុកម្មដើម្បីដោះស្រាយបញ្ហា និង សូមឱ្យបុគ្គលិកទាំងអស់ ចេះពិភាក្សា និងដោះស្រាយគ្នាតាមសម្រួល ។ការ អះអាងរបស់ឯកឧត្តម ឱម យ៉ិនទៀង និងឯកឧត្តមសូរ ឃុនបែបនេះគឺបន្ទាប់ ពីបុគ្គលិក របស់ទូរគមនាគមន៍កម្ពុជា បានធ្វើបាតុកម្ម កាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៣ ទាមទារឱ្យបណ្តេញលោក ឡៅ សារឿន ចេញពីតួនាទីជាអគ្គ នាយកទូរគមនាគមន៍កម្ពុជា ដោយ ចោទប្រកាន់ថាៈ គ្មានសមត្ថភាព និង ពុករលួយ ។ លោក ឡៅ សារឿន មានអាយុត្រូវចូលនិវត្តន៍ ប៉ុន្តែតាម រយៈឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ទូលសុំព្រះមហាក្សត្រ តែងតាំងជា ប្រតិភូរាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋ លេខាធិការ ដោយឱ្យទទួលបន្ទុកជា អគ្គនាយកទូរគមនាគមន៍កម្ពុជា ចំនួន ពីរអាណត្តិ ដែលធ្វើឱ្យបុគ្គលិក កម្មករ មិនសប្បាយចិត្ត ព្រោះពួកគេដែលមាន អាយុច្រើនត្រូវបានលោក ឡៅ សារឿន បង្ខំឱ្យចូលនិវត្តន៍។បើតាមឯកឧត្តម សូរ ឃុន រយៈពេលប៉ុន្មានថ្ងៃ នៃការធ្វើ បាតុកម្ម បណ្តាលឱ្យក្រុមហ៊ុនទូរគម នាគមន៍កម្ពុជា ដែលជាក្រុមហ៊ុនរបស់ រដ្ឋខាតបង់អស់៣លាននាទី ។ ទោះបី យ៉ាងណា បុគ្គលិក កម្មករ ទូរ-គមនាគមន៍កម្ពុជា បាននិយាយថាៈការ ធ្វើបាតុកម្ម គឺមកពីពួកគេដល់ក ។ ឯកឧត្តម សូរ ឃុន បានថ្លែងឱ្យដឹងទៀត ថាៈគិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ប្រជាជនកម្ពុជា បានប្រើប្រាស់ទូរស័ព្ទ ចល័តចំនួនប្រមាណ ១៩.៦៨៩.៥៩០ គ្រឿង និងអ្នកប្រើប្រាស់អ៊ិនធឺណេត ចំនួនប្រមាណ ២.៧០៦.២០២ នាក់ រហូតមកដល់ពេលនេះ ក្រសួងបានចេញ អាជ្ញាប័ណ្ណចំនួន២២ដល់ក្រុមហ៊ុន ធ្វើ សេវកម្មបញ្ញើអន្តរជាតិ និងភ្នាក់ងារ ប្រៃសណីយ៍ចំនួន៥ ។ ចំពោះវិស័យ ទូរគមនាគមន៍ មានប្រតិបត្តិករ ទូរស័ព្ទ ចំនួន៧ ទូរស័ព្ទអចល័តចំនួន៨ អ៊ិន ធឺណេតចំនួន២៤,៣Gចំនួន៥ មាត់ច្រក អន្តរជាតិចំនួន៣, VoIPចំនួន និង VSATចំនួន១ ។ បើយោងតាមតួលេខ នេះបង្ហាញថាៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ទទួលបាន ចំណូលយ៉ាងច្រើន ។ ប៉ុន្តែអ្វីដែលគួរ ឱ្យហួសចិត្ត ដោយសារតែភាពមិន ប្រក្រតី នៃការដឹកនាំរបស់លោកឡៅ សារឿន បានធ្វើឱ្យទូរគមនាគមន៍កម្ពុជា មិនអាចដាក់បញ្ចូល ទៅក្នុងផ្សារមូល បត្រ័បានឡើយ ។ លោក ឡៅ សារឿន លក់ដីរដ្ឋមុខទូរគមនាគមន៍កម្ពុជា ចំនួន ពីរកន្លែង មិនដឹងយកលុយទៅណា? រើសបុគ្គលិកថ្មីជាង១០០នាក់ យក លុយម្នាក់ប្រមាណ៣០០០ ដុល្លារ អាមេរិក។លោក ឡៅ សារឿន បាន ទិញវីឡាក្នុងបុរីសាន់វ៉េ និងដីជាច្រើន កន្លែងទៀត ។ នេះបើតាមការឱ្យដឹង ពីបុគ្គលិកទូរគមនាគមន៍កម្ពុជា ។ ទោះ បីយ៉ាងណា អ្វីដែលគួរឱ្យចាប់អារម្មណ៍ នោះគឺថា ៈ បើក្រសួង និងអង្គភាព ប្រឆាំងអំពើពុករលួយ រកមិនឃើញ កំហុសរបស់លោកឡៅ សារឿន មាន ន័យថាៈ បុគ្គលិកកម្មករនឹងត្រូវប្រឈម នឹងការមានទោសពីបទបរិកេរ្តិ៍? ។!