ព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ឋ ដែលបានធ្វើឡើងតាំងពី ព្រឹករហូតដល់ រសៀលថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ចេញពីព្រះបរមរាជវាំង យាងទៅដាក់លើបញ្ចា ស្ថិត នៅក្នុងបរិវេណ ព្រះមេរុ បានប្រព្រឹត្ដទៅដោយរលូន។
នៅវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ព្រះបរមសព ព្រះបរមរតនកោដ្ឋ ត្រូវបានយាង ចេញពីព្រះបរមរាជវាំងតាមទ្វារ ជ័យ ដែលមានព្រះរាជវត្ដមានយាងដង្ហែរបស់ ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី និងព្រះវររាជមាតាអមដោយសម្ដេចធម្មពោធិសាល ជា ស៊ីម សម្ដេចពញាចក្រី ហេង សំរិន សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ ខ្ពស់ នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជ វង្សានុវង្ស និងថ្នាក់ដឹកនាំក្រសួងមន្ទីរនានា ជាច្រើននាក់ទៀត។ ពេលដែលព្រះបរមសព ព្រះបរមរតនកោដ្ឋ យាងទៅដល់ព្រះអង្គដងកើដើម្បីផ្ទេរ ដាក់ លើព្រះរាជបុស្បុកដែលស្ថិតក្នុងក្បួន ដង្ហែចំនួន១១ផែន ភ្លាមៗនោះ ស្នូរកាំភ្លើងធំ ១០៥មិល្លី ម៉ែត្រ ដែលតាំងនៅមាត់ទន្លេបានចាប់ផ្ដើមបាញ់លាន់ឮកក្រើកពេញ ធរណី ដើម្បីថ្វាយព្រះរាជវឌ្ឍនកិច្ច។
ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋចាប់ពីព្រះអង្គដងកើឆ្ពោះ ទៅដល់វិថីបក្សី ចាំក្រុងមិនត្រូវបានអនុញ្ញាត ឱ្យប្រជាពលរដ្ឋឈរអមសងខាងផ្លូវនោះឡើយ ដើម្បីបញ្ចៀសការណែន តាន់តាប់ ពោលអនុ ញ្ញាតឱ្យឈរ និងអង្គុយអមសងខាងផ្លូវចាប់ ពីរមណីយដ្ឋានវត្ដភ្នំ តាមបណ្ដោយផ្លូវនរោ ត្ដមផ្លូវព្រះសីហនុ និងផ្លូវព្រះសុធារស។
នៅពេលដែលព្រះបរមសព ព្រះបរមរត នកោដ្ឋ យាងនៅតាមផ្លូវ ប្រជានុរាស្ដ្ររបស់ ព្រះអង្គរាប់ម៉ឺនរាប់សែននាក់ ក្នុងសម្លៀក បំពាក់ ខោ ខ្មៅ អាវស សំពតខ្មៅ អាវស ដៃ កាន់ធូបទាន ផ្កាភ្ញី បានលត់ជង្គង់ និងអង្គុយ បត់ជើងក្រោម ពន្លឺព្រះអាទិត្យស្រទន់ ដែល ចាំងលើពួកគេ បានលើកដៃប្រណមទាំងទ្វេ គោរពថ្វាយបួងសួង ដល់ព្រះវិញ្ញាណក្ខន្ធរបស់ ព្រះអង្គ។ ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះ បរមរតនកោដ្ឋ បានធ្វើដំណើរសន្សឹមៗ ទាំង ១១ផែនដែលក្នុងមួយផែន មានមនុស្ស៩០នាក់ ឆ្ពោះទៅដល់វាលព្រះមេរុ នៅវេលា ម៉ោង ១២ថ្ងៃត្រង់ ហើយព្រះបរមសពត្រូវ បានយាងហែប្រទក្សិណជុំវិញព្រះបញ្ចាចំនួន ៣ជុំ ទើបយាងទៅតម្កល់នៅលើព្រះបញ្ចា រង់ចាំការថ្វាយព្រះភ្លើង ដែលធ្វើឡើងនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣។ នៅពេលព្រះ បរមសព ព្រះបរម រតនកោដ្ឋ យាងទៅដល់ ព្រះមេរុនោះ ស្នូរកាំភ្លើងធំ១០៥មិល្លីម៉ែត្រ បានបាញ់១០១ណាត់ ម្ដងទៀត ។
ផែនសំខាន់ចំនួន១១ ដែលចូលរួមដង្ហែគឺផែនមន្ដ្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋ ទាហាន កងរាជ អាវុធហត្ថ កងនគរបាលជាតិ យុវជនកាយ ឫទ្ធិ ព្រះសង្ឃ ដូនជី អាចារ្យ ជនជាតិដើម ភាគតិច ជនជាតិឥស្លាម និងក្រុមដង្ហែបែប ជនជាតិ ហើយផែនទី៩ ជាព្រះបរមមឈូស ព្រះមហាវីរក្សត្រខ្មែរ។
ផែនទី១. ជាផែន ជ័យបង្ហាញពីភាពរុងរឿង និងមោទនភាព ជាតិក្រោមបាវចនា “ជាតិ សាសនា ព្រះ មហាក្សត្រ”។
ផែនទី២. បង្ហាញពីសក្ដានុពល នៃអំណាចកម្លាំងទ័ពគ្រប់ប្រភេទនិងកម្លាំងយុវជន។
ផែនទី៣. អំពីអត្ថិភាព នៃព្រះរាជ ប្បវេណី និងព្រះរាជកេតនភណ្ឌ។
ផែនទី៤. បង្ហាញអំពីក្បួន មន្ដ្រីក្រសួងនានា។
ផែនទី៥. ភ្លេង និងសមាគមជនជាតិនានា។
ផែនទី៦. មន្ដ្រីរាជធានី-ខេត្ដ។
ផែនទី៧. ព្រះពុទ្ធសាសនា។
ផែនទី៨. ក្បួននាំមុខ ព្រះបរមសព។
ផែនទី៩. ព្រះទីនាំងបុស្បុកតម្កល់ ព្រះតម្កល់ ព្រះបរមសព។
ផែនទី១០. ក្បួនរបស់ព្រះរាជ វង្សានុវង្សក្សត្រី ប្រជាពលរដ្ឋ។
ផែនទី១១. ផែនរក្សាសន្ដិសុខ សុវត្ថិភាពកន្ទុយក្បូន។
ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជ ធានីភ្នំពេញ បាន ឱ្យដឹងថា “គឺសុវត្ថិ ភាពបានដំណើរយ៉ាងល្អណាស់ មិនមានបញ្ហា អ្វីទេ ហើយព្រះរាជពិធីដង្ហែព្រះបរមសព បានបញ្ចប់ទៅដោយជោគជ័យ”។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានប្រាប់ ថា ពេញមួយព្រឹកនេះ មិនមាន ករណីលួច ឆក់ ប្លន់ ឬបាតុភាព អ្វីនោះទេ។
លោកស្នងការរងនគរបាលរាជធានីភ្នំពេញ បានវាយតំលៃថា ប្រជាពលរដ្ឋមកពីបណ្ដាខេត្ដ នានា នៅទូទាំង ប្រទេសកម្ពុជា មានជាង២០ ម៉ឺននាក់ បានចូលរួមក្នុងព្រះរាជដង្ហែព្រះបរម សពរបស់សម្ដេចឪ ដោយម្នាក់ៗបានសម្ដែង នូវសណ្ដានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់ បង់មហាវីរក្សត្រ ដ៏អង់អាចខ្លាហានរបស់ប្រ ទេសកម្ពុជា។
ក្នុងពិធីដង្ហែព្រះបរមសព
ព្រះរតនកោដ្ឋរាជរដ្ឋាភិបាលបានដាក់កងកម្លាំងសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ជាង ១ម៉ឺននាក់ សម្រាប់រៀបចំសណ្តាប់ធ្នាប់និងការពារសន្ដិសុខ ជូនប្រជាពលរដ្ឋ ក្នុងឱកាសជាប្រវត្ដិសាស្ដ្រ មួយនេះ។
មន្រ្តីនៃក្រសួង សុខាភិបាលបាន ឱ្យដឹងថានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ថា នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះ បរមរតនកោដ្ឋនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៣ មានប្រជាពលរដ្ឋដែលបានចូល រួមដង្ហែ ប្រហែលជា១០នាក់ បានកើត មានអាការៈខ្យល់ចាប់ ហើយត្រូវបានដឹក បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយក្រុមគ្រូពេទ្យបានដាក់សេរ៉ូម ក៏ដូចជា ដាក់ខ្យល់អុកស៊ីសែន ជូនពួកគាត់ ហើយគ្មាន ពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈកម្ពុជា បានឪ្យដឹងថាថា លោកបានដឹកនាំ សិល្បករ-សិល្បការិនីជាង១០០នាក់ ចូល រួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសពសម្ដេច ឪនៃយើងដោយម្នាក់ៗបានសម្ដែងសេចក្ដីទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត។
-ព្រះភ្លើងថ្វាយព្រះបរមសព គឺ បានមកពីព្រះសូរ្យសែង
ភ្លើងសម្រាប់បូជាសពធម្មតា គឺគេយក ភ្លើងទៀន ភ្លើងដែកកេស ឬភ្លើងអគ្គិសនីជា ដើម ក៏ប៉ុន្ដែព្រះភ្លើងសម្រាប់ថ្វាយព្រះរាជា គ្រប់ជំនាន់ គឺបានមកពីការធ្វើពិធីយកចេញ ពីព្រះសូរ្យសែង (ព្រះអាទិត្យ) ដើម្បីបញ្ជាក់ ពីកិត្ដិនាមខ្ពង់ខ្ពស់របស់ព្រះអង្គ។
សាស្ដ្រាចារ្យ ព្រាប ចាន់ម៉ារ៉ា បង្រៀន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញបុ រាណវិជ្ជា បានមានប្រសាសន៍ឱ្យដឹងថា តាម ការសិក្សាស្រាវជ្រាវប្រវត្ដិសាស្ដ្រ ព្រះភ្លើង សម្រាប់ថ្វាយព្រះបរមសពមិនមែនភ្លើងយក មកពីការអុជឈើគូស ដែកកេសនោះទេ គឺ ព្រះភ្លើងបានមកពីការធ្វើពិធីយកព្រះភ្លើង ដែលយកចេញពីពន្លឺ និងកំដៅព្រះអាទិត្យ ហៅថា ព្រះសូរ្យសែង។
តាមក្បួនរបស់ព្រះបរមរាជ វាំងគេយកកែវពង្រីកធំមួយដាក់ឱ្យចំកណ្ដាល ថ្ងៃក្នុងព្រះបរមរាជវាំង ហើយគេឆ្លុះកំដៅ ចេញពីកញ្ចក់កែវពង្រីកទៅលើកម្ទេចស្បូវ ដែលគេរៀបចំទុក ដើម្បីឱ្យភ្លើងឆេះឡើង។ បន្ទាប់មកទៀត គេយកទៀនធំមួយអុជតពី ភ្លើងដែលបានពីអំណាចព្រះអាទិត្យ ដើម្បី រក្សាទុកឱ្យគង់វង្ស នៅក្នុងព្រះបរមរាជវាំង សម្រាប់ពិធិថ្វាយព្រះភ្លើង។
លោកថា នៅពេលព្រះបរមសពហែចេញ ពីព្រះបរមរាជវាំង ព្រះភ្លើងដែលទទួលបាន ក្នុងពិធីនោះ គេយកមកដាក់តម្កល់ក្នុងរូប សត្វរមាស ដែលគេហៅថា រមាសនាំភ្លើង ហែទៅដែលមានក្រុមគ្រួសារនាម៉ឺនមន្ដ្រីហែ ហមផងដែរ។ ជាងនេះទៅទៀត តាមទំនៀម ទម្លាប់ពីបុរាណមក គឺពិធីថ្វាយព្រះភ្លើងតែងតែធ្វើឡើងនៅល្ងាចពេលព្រះអាទិត្យរៀប អស្ដង្គតជាពេលវេលាសម្រាប់ថ្វាយព្រះភ្លើង។
ក្រៅតែពីការទាមទារឯករាជ្យជាតិពីអា ណានិគមបារាំងទាំងស្រុងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ និង ព្រះរាជសកម្មភាពទាមទារអា ណាខេត្ដមួយចំនួនពីប្រទេសសៀម ជាពិសេស ការតស៊ូក្ដីនៅតុលាការយុត្ដិធម៌ទីក្រុងឡាអេ ក្នុងការទាមទារប្រាសាទព្រះវិហារ មកជា សម្បត្ដិរបស់ប្រជាពលរដ្ឋខ្មែរ នៅស្នាព្រះ ហស្ថជាច្រើនទៀត ដែលព្រះអង្គបានបន្សល់ ទុករួមមាន វិមានឯករាជ្យ វិមានរដ្ឋចំការមន (ព្រឹទ្ធសភា) ចំណតអាកាសយានដ្ឋានអន្ដរ ជាតិពោធិចិនតុង (បច្ចុប្បន្នអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ) ចំណតអាកាសយានដ្ឋាន សៀមរាប ចំណតអាកាសយានដ្ឋានបែកចាន (ខេត្ដបាត់ដំបង) ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញ-ក្រុង ព្រះសីហនុ កំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ សាល មហោស្រពជាតិ ព្រះសុរាម្រិតភ្នំពេញ សាល សន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិ អូឡាំពិក ភ្នំពេញ ស្ពានព្រះមុនីវង្សទី១ ស្ពានសង្គម រាស្ដ្រនិយមឆ្លងកាត់ទន្លេសាប សាកលវិទ្យា ល័យសង្គមរាស្ដ្រនិយមភ្នំពេញ សាកលវិទ្យា ល័យភូមិន្ទបច្ចេកទេស សាលាភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ច មហាវិទ្យាល័យ គរុកោសល្យ ពុទ្ធិ កសាកលវិទ្យាល័យ ព្រះសីហនុរាជ មហាវិទ្យា ល័យសិល្បៈស្ថាបនា មហាវិទ្យាល័យសិល្បៈ និងមុខរបរ សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្ដ្រ សាកលវិទ្យាល័យ ភូមិន្ទកំពង់ចាម សាកល វិទ្យាល័យ ភូមិន្ទបាត់ដំបង សាកលវិទ្យាល័យ សាកលវិទ្យាល័យ ភូមិន្ទតាកែវ-កំពត រោង ភាពយន្ដរដ្ឋ ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ មន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត រោងចក្រ ចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រ ស្រាបៀរក្រុងព្រះសីហនុ រោងចក្រ ព្រះនរោ ត្ដម ដំឡើងត្រាក់ទ័រ និងរថយន្ដធំ ក្រុងព្រះ សីហនុ រោងចក្រ ស្ករស កំពង់ត្រាំ ខេត្ដកំពង់ ស្ពឺ រោងចក្រ វាយនភ័ណ្ឌ ខេត្ដកំពង់ចាម រោង ចក្រវាយនភ័ណ្ឌខេត្ដបាត់ដំបង រោងចក្របាវ ក្រចៅ ដូនទាវ ខេត្ដបាត់ដំបង រោងចក្រស៊ី ម៉ងត៍ចក្រីទីង ខេត្ដកំពត រោងចក្រកែវជើង ឯក រាជធានីភ្នំពេញ រោងចក្រក្ដារបន្ទះដីឥដ្ឋ ខេត្ដកណ្ដាល រោងចក្រក្រដាសឆ្លូង ខេត្ដក្រ ចេះ រោងចក្រ ជីផូស្វាតទូកមាស ខេត្ដកំពត រោងចក្រ កង់ឡានតាខ្មៅ ខេត្ដកណ្ដាល រោង ចក្រ ត្រីខប្រអប់ ខេត្ដកោះកុង រោងចក្រ ផលិតជ័រកៅស៊ូជុប ខេត្ដកំពង់ចាម និងរោង ចក្រវារីអគ្គិសនីគិរីរម្យ ខេត្ដកំពង់ស្ពឺ ជាដើម។
អ្វីកាន់តែពិសេស ដែលធ្វើឱ្យប្រជាពល រដ្ឋទូទាំងប្រទេសមានស្វាមីភក្ដិ គោរពអាណិត ស្រឡាញ់ដ៏ខ្ពង់ខ្ពស់នោះ គឺរាល់ព្រះរាជ សកម្មភាពព្រះរាជកាយវិការរបស់ព្រះអង្គ ពេញមួយព្រះជន្មាយុ គឺបានបូជាអស់កម្លាំង កាយពល ដើម្បីជាតិមាតុភូមិ និងដើម្បី ប្រជារាស្ដ្ររបស់ព្រះអង្គ៕