កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងសាងសង់ ព្រះបរមរូប របស់ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នឹងជួបប្រជុំ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីលើកឡើងពី គម្រោង សាងសង់ព្រះបរមរូបសម្តេចព្រះមហាវីរក្សត្រ។
កិច្ចប្រជុំនោះ ធ្វើឡើង ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីក្រុមហ៊ុនសាងសង់ និង ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
តាមគម្រោង ព្រះបរមរូបរបស់សម្តេចព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុនឹងត្រូវសាងសង់ ជាទម្រង់រូបមួយជំហរ ក្នុងសម្លៀកបំពាក់ អាវសកត្រង់ និងចងក្បិន មានកម្ពស់ ៧ ម៉ែត្រ។ ព្រះបរមរូបសម្តេចតា ក៏ត្រូវសាងសង់ស្តូបពីលើ ដែលមានកម្ពស់ ២៧ ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច និងប្រកាសរួចហើយថា រូបសំណាករបស់សម្តេចព្រះមហាវីរក្សត្រ នឹងត្រូវតម្កល់លើសួនច្បារ ខាងកើតវិមានឯករាជ្យ ដើម្បីឲ្យមហាជនជាតិ និងអន្តរជាតិ គោរព និងចងចាំនូវគុណូបក្ការៈរបស់ព្រះអង្គ ជាពិសេសនៅ ពេលគណៈប្រតិភូបរទេស មកទស្សនកិច្ចនៅកម្ពុជា និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធកងទ័ពកម្ពុជា ក៏អាចនឹងទៅគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ ដែលស្ថិត នៅក្បែរនឹងវិមានឯករាជ្យផងដែរ៕