Blogger templates

11:59 AM
0

ក្រុង បូស្តុន : ប្រសិន​បើ​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ឬ​ចំណូល​ចិត្ត​ផ្នែក​សិល្បៈ​គំនូរ​ នោះ​ស្នាដៃ​សិល្បៈ​ដ៏​ច្នៃ​ប្រឌិត​របស់​វិចិត្រ​ករ​អាមេរិក កូរី ក័រកូរ៉េន​ប្រាកដ​ជា​ធ្វើ​ឲ្យ​លោក​អ្នក​ពេញ​ចិត្ត​ពេញ​ថ្លើម​ជា​មិន​ខាន​ ឡើយ។
វិចិត្រ​ករ​មាន​មូល​ដ្ឋាន​នៅ​ក្រុង​បូស្តុន​រូប​នេះ​បាន​យក​ រុក្ខជាតិ​ផ្សិត​មក​កែ​ច្នៃ​មក​ធ្វើ​ជា​ផ្ទៃ​សម្រាប់​គូរ​គំនូរ​ជំនួស​ ក្រដាស ឬ​កំណាត់​សំពត់​ទៅ​វិញ និង​រចនា​ជា​ស្នាដៃ​សិល្បៈ​វិចិត្រ​កម្ម​ខ្លួន​ដែល​មើល​ទៅ​ដូច​ធម្មជាតិ​តែ​ ម្តង។
វា​ពិត​ជា​មាន​លក្ខណៈ​ល្អ​វិចិត្រ​ដូច​ជា​ការ​គូស​វាស​លើ​ ក្រដាស​គំនូរ​អ៊ីចឹង​ដែរ ប៉ុន្តែ​ការ​គូស​លើ​ផ្សិត​ចាំ​បាច់​ត្រូវ​ប្រើ​បច្ចេក​ទេស និង​ទាមទារ​ការ​សមាធិ​ខ្ពស់ ដោយ​សារ​តែ​រុក្ខជាតិ​ផ្សិត​មាន​ផ្ទៃ​ទន់ ងាយ​ខូច ឬ​រលាត់​ជាដើម។
ចំណុច​ខុស​គ្នា​មួយ​ទៀត​គឺ​ថា ការ​គូស​វាស​ខុស​លើ​ក្រដាស​នោះ​គឺ​យើង​អាច​លុប​ចោល​វា​បាន​ប្រសិន​នៅ​ផ្ទៃ​ រុក្ខជាតិ​ផ្សិត​វិញ​វា​ពិត​ជា​មិន​អាច​ប្រហែស​បាន​ដូច​ការ​គូស​វាស​លើ​ ក្រដាស​បាន​ឡើយ។ តែ​លោក កូរី ក័រកូរ៉េន ពិត​ជា​សម្រេច​បាន​នូវ​ស្នាដៃ​ដ៏​កម្រ​នេះ​បាន។ ការ​គូស​នៅ​លើ​ផ្សិត​សោះ លោក​អាច​ច្នៃ​វា​ឲ្យ​មាន​សភាព​ជា​រូប​ភាព​ស្រមោល សត្វ​ល្អិត​មនុស្ស រុក្ខជាតិ ព្រៃ​ព្រឹក្សា និង​គំនូរ​អរូបី​ផ្សេងៗ​ដែល​ប្រើប្រាស់​រុក្ខជាតិ វល្លិ និង​និមិត្តរូប​ផ្សេងៗ​មក​គូស​ឆ្លាក់​លើ​ផ្សិត។
ស្នាដៃ​លើ​ផ្សិត​របស់​លោក​មាន​ទំហំ 15 ទៅ​៦០​សង់ទីម៉ែត្រ៕ប្រភព៖  http://www.postkhmer.com/

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews