Blogger templates

5:02 AM
0
accident car
នៅវេលា​ម៉ោង ប្រមាណ ៥ និង២០នាទីល្ងាច ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៣ មានគ្រោះ​ថ្នាក់ចរាចរណ៍​មួយកើត​ឡើង ដែលបង្ក​ឱ្យមានការ ភ្ញាក់​ផ្អើលជា​ខ្លាំង ដោយ​សារការ​ស្ទះចរាចរណ៍​លើ កំណាត់ ផ្លូវ​ព្រះនរោត្ដម មុខ​ក្រសួង​មហាផ្ទៃ ។
ក្នុងគ្រោះថ្នាក់​ចរាចរណ៍នេះបានធ្វើអោយ​អ្នកធ្វើដំណើរ​តាមផ្លូវ ប្រហែល​១០ នាក់ ត្រូវ ​ស្លាប់ និង​ រងរបួសដោយ​សារតែក្មេងស្រី ​មិនទាន់ គ្រប់ អាយុម្នាក់​ បាន បើករថ​យន្ដបុករះ​ជាបន្ដ បន្ទាប់​ តាំងពីជិតវិមាន​ឯករាជ្យរហូត​ដល់ មុខក្រសួង​មហាផ្ទៃ ។
គ្រោះថ្នាក់​ចរាចរណ៍នេះបង្ក​ឡើងដោយ ក្មេងស្រីអាយុ​ប្រហែល ១៦ ទៅ ១៧​ឆ្នាំម្នាក់ដែល មិនទាន់​ស្គាល់អត្ដសញ្ញាណ បានបើករថយន្ដម៉ាក បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R5008 ក្នុង ​ទិស​ដៅពីជើងទៅត្បូង។ តាមព័ត៌មា​នពីកន្លែង​កើត​ហេតុ ជន​បង្ក​​ធ្វើតំណើ​ដោយ​​មាន​ក្នេងប្រុស​ពីនាក់ធ្វើតំណើរជាមួយទំនងទើបតែ ចេញ ពីរៀន នៅសាលាឯកជនមួយ ស្រាប់ តែបុកអ្នកជិះម៉ូតូ និងរថយន្ដនៅតាមផ្លូវជា បន្ដបន្ទាប់ លុះមក ដល់ភ្លើងស្ដុប មុខ ក្រសួង​មហាផ្ទៃរថយន្ដ បង្កបាន បុករះ ម៉ូតូជា ច្រើន គ្រឿង បណ្ដាល ឱ្យក្មេងប្រុសម្នាក់ ជាសិស្ស​សាលា កំពុងជិះ ម៉ូតូជាមួយម្ដាយដែល ទើបចេញសាលាពីរៀន ស្លាប់ និង មានអ្នក​រងរបួស​ធ្ងន់ស្រាល ជិត ១០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរ ពេទ្យរដ្ឋ និងមន្ទីរ​ពេទ្យ​ឯកជន ។ ដោយ ឡែកម៉ូតូ ដែលរងគ្រោះថ្នាក់​ និងរថយន្ដ បង្ក បានរង​ការខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ ដែល ម៉ូតូខ្លះ ស្ទើរខ្ទេចទាំងស្រុង ។
ក្មេងស្រីបង្ករគ្រោះ​ថ្នាក់ចរាចរណ៍ដោយ បើករថយន្ត​បុករះនាក់ធ្វើតំណើរអោយ​ស្លាប់ និងរបួស​ក្នុង​ហេតុការ​នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយនាំ ចូលក្រសួងមហាផ្ទៃភ្លាមៗ ដោយ ខ្លាចថា សាច់ញាតិជនរង​គ្រោះ និងអ្នកធ្វើដំណើរ តាមផ្លូវ​ស្វាគមន៍មួយដៃមួយជើង​ ។
យ៉ាងណា​ក៏ដោយ មិនទាន់​មានការ បញ្ជាក់ពីអត្ដ​សញ្ញាណ ជនរង​គ្រោះដែល ស្លាប់ និងរង​របួស​នោះទេ រួមទាំ​ងអ្នកបើក រថយន្ដ​បង្កនេះផងដែរ។
ក្រោយកើតហេតុ កម្លាំង​នគរបាល ចរាចរ​ជើងគោក រាជធានីភ្នំពេញ និង កម្លាំងសមត្ថកិច្ច​មូល​ដ្ឋាន បានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីដោះស្រាយបន្ដ ទៀត ៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews