Blogger templates

5:13 PM
0

ប្រជាពលរដ្ឋ រស់នៅឃុំកន្ទួត និងឃុំថ្មី ស្រុកចិត្របុរី ខេត្ដក្រចេះ បាន រៀបរាប់ទាំងទឹកភ្នែក ប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា ៖ កាលពីថ្ងៃទី
២៥ខែធ្នូឆ្នាំ២០១២ មានប៉ូលីសចំនួន ៣នាក់ ជិះម៉ូតូម៉ាកវ៉េវឆ្លាម តាមផ្លូវ រទេះគោ រទេះក្របីក្នុងព្រៃ មកសំឡុត គំរាមដកយកម៉ាស៊ីនត្រង់ស៊ីន័រ ដែ​ល ប្រជាពលរដ្ឋដឹកនៅលើរទេះ សំរាប់ យកទៅអារឈើជន្លង់ម្រេច យកមក លក់គ្រាន់ដោះស្រាយជីវភាព ក្នុងគ្រួ សារប្រចាំថ្ងៃ ព្រែា​ះពួ​ក​គាត់​ក្រីក្រគ្មាន ដើមទុនប្រកបមុខរបរអ្វីធំដុំនោះទេ ក៏ នាំគ្នាទៅអារឈើជន្លង់ម្រេច ដែលជា ប្រភេទឈើប្រើប្រាស់ក្នុងស្រុក ។ ក្នុង ចំណោ​មប៉ូលីសទាំងបីនាក់នោះ គឺពួក គាត់ស្គាល់តែម្នាក់ ឈ្មោះ ជុំ ពិសិទ្ធ ឯ ពីរនាក់ទៀតពុំស្គាល់ឈ្មោះទេ ។
ប្រភព បានបន្ដថា ៖ ប៉ូលីសមួយក្រុមនេះបាន ជំរិតយកលុយពីពួកគាត់ ដែលក្របរបរ រកស៊ីកំប៉ិកកំប៉ុក ដឹកឈើជន្លង់ម្រេច លក់ជាលក្ខណៈ​គ្រួសារ គ្រាន់យកទៅ ដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុន្ដែបែរ ជាត្រូវរងការគាបសង្កត់ ជំរិតទារលុយ ពីសំណាក់ក្រុមប៉ូលីសបីនាក់ ដែលជា មន្ដ្រី​ប៉ូលីស នៅអធិការដ្ឋាននគរបាល ស្រុកចិត្របុរី ខេត្ដក្រចេះដោយគ្មាន ការអាណិតអាសូរ ឬយោគយល់អ្វី ឡើយ។ បងប្អូនប្រជាពលរដ្ឋបន្ដថាៈ ពេល​ដឹកជន្លង់ម្រេច ចេញពីព្រៃមកផ្ទះ ស្រាប់តែជួបក្រុមប៉ូលីសបីនាក់ ខាង លើ បានចាប់ឃាត់ដកយកម៉ាស៊ីនត្រង់ ស៊ីន័រពីលើរទេះ ដោយតំ​រូវឱ្យពួកគាត់ បង់លុយឆៅៗតែម្ដង ។
ប្រជាពលរដ្ឋ ដែលជនរងគ្រោះ ដោយសកម្មភាព គាបជំរិតទារលុយ គំរាមកំហែងប្រ មាថដាក់គុកពីប៉ូលីស៣នាក់ ខាងលើ សុំមិន​បញ្ចេញ​ឈ្មោះ​​ទេ ពីព្រោះភ័យ ខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន សំរាប់ពួក គាត់ថ្ងៃក្រោយទៀត ប៉ុន្ដែពួកគាត់បាន បញ្ជាក់ប្រាប់ថាៈប៉ូលីសបីនាក់នេះ ទារ លុយ​ចំនួន​៤០ម៉ឺនរៀល ក្នុងម៉ាស៊ីនត្រង់ ស៊ីន័រ០១គ្រឿងជាថ្នូរ ក្នុងការមិនរឹប អូសយក ប៉ុន្ដែបើគ្មានលុយគ្រប់ចំនួន កំណត់ទេ គេនឹងបញ្ជូន​ទៅ​សាលា​ស្រុក ហើយបើអ្នកណាខ្លាំង ហ៊ានទៅដល់ កន្លែង គឺទារយកចំនួន២០០ដុល្លារ អាមេរិក ។
ប្រជាពលរដ្ឋរងគ្រោះខាង លើបានត្អូញត្អែរថាៈ ពួកគាត់​សព្វថ្ងៃ រស់នៅក្នុងភូមិជនបទ មានជីវភាពក្រី ក្រលំបាកខ្លាំងណាស់ ប្រកបរបររក ទទួល​ទាន​​បានព្រឹកខ្វះល្ងាច ដូចបងៗ អ្នកកាសែតឃើញផ្ទះសំបែង នឹងភ្នែក ស្រាប់ហើយ ឯពួកអ្នកមានគេមាន លុយច្រើន គេរកស៊ីដឹកជញ្ជូនឈើធំដុំ រាល់​ថ្ងៃ ចង់រលាយព្រៃស្រុកខ្មែរហើយ ហេតុអ្វីក៏ពួកប៉ូលីស៣នាក់នោះ មិន ចាប់ឃាត់ ជំរិតយកលុយគេផងទៅ ម្ដេចមកធ្វើបាប ជាន់ក​ជំរិតយ​ក​លុយ ពីពួកគាត់ ជាពលរដ្ឋក្រីក្របែបនេះទៅ វិញ ។
បភពបន្ដថាៈ ប៉ូលីសបីនាក់ ដឹកនាំដោយឈ្មោះ ជុំ ពិសិទ្ធ ជាកូន ចៅរបស់លោក ប្រុក អធិការនគរ បាល នៃអធិការដ្ឋាននគរបាលស្រុកចិត្រ បុរី គឺ​ជា​ក្រុមប៉ូលីសខិលខូចទាំងបីនេះ បានចេញធ្វើសកម្មភាព ចាំស្ទាក់ចាប់ ឃាត់រទេះគោ ក្របីអ្នកស្រុកដឹកឈើ ជន្លង់ម្រេច ដកហូត​យក​ម៉ាស៊ីនត្រង់ ស៊ីន័រ ជំរិតទារលុយស្ទើររាល់ថ្ងៃ ។
បងប្អូនប្រជាពលរដ្ឋ បានសំណូមពរ តាមរយៈសារព័តមានមាតុភូមិ សូម ឯកឧត្ដម ជួង ស៊ាង​ហាក់ ស្នងការនគរ បាលខេត្ដក្រចេះ ពិសេ​ស​អគ្គ​ស្នងការ នគរបាលជាតិ ដែលមានឯកឧត្ដម នាយ ឧត្ដមសេនីយ៍ នេត សាវឿន ជាអគ្គស្នង ការនគរបាលជាតិ មេត្ដាជួយពិនិត្យ មើលទង្វើ និង​សកម្មភាពរបស់មន្ដ្រី ប៉ូលីសទាំងបីនាក់ខាងលើនេះផង កុំ ឱ្យបន្ដប្រព្រឹត្ដអំពើមិនគប្បី ប្រាចាក ពីតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើឱ្យជះ ឥទ្ធិពល​មិនល្អ ប៉ះពាល់ដល់សេចក្ដីថ្លៃ ថ្នូររបស់នគរបាលជាតិទាំងមូល ។
ជុំវិញការចោទប្រកាន់ របស់ប្រជា ពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មាន យើង មិនអាចស្វែងរកការបំភ្លឺពីឈ្មោះ ជុំ ពិសិទ្ធ ដែលជា​មន្ដ្រីប៉ូលី​ស​បាន នៅឡើយទេ ។ ចំណែកឯលោក សុក កូ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បាន ឱ្យដឹងថា ៖ ក្រុមមេព្រៃមិនដែលដើរ រករឿង ឬយកលុយ​ពីប្រ​ជាពលរដ្ឋនៅ តាមព្រៃឬតាមផ្លូវរទេះអីទេ ហើយបើ ប៉ូលីសចាប់យកម៉ាស៊ីនត្រង់ស៊ីន័រ របស់ ប្រជាពលរដ្ឋតាមព្រៃបែបនេះ គាត់មិន ដឹងរឿងនោះទេ ពីព្រោះប៉ូលីសមិន ដែលសហការជាមួយមេព្រៃឡើយ៕ ប្រភព៖ meatophoum.com

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews