Blogger templates

4:32 AM
0
hit 01 ឧកញ៉ា វេង លីតិចឡា​និង​ប្រពន្ធ​​ដែល មាន​ចិត្តសា​ហាវ​ព្រៃផ្សៃ​គ្មាន​សេចក្តី​​ថ្លៃថ្នូរ ធ្វើទា​​រុណ​កម្ម​​លើ​រូបរាង្គ​​​កាយក្មេងស្រី២នាក់ បានដាក់​មេប្រ៉ូច​​បាត់ស្រមោល​ឈឹង​ទាំង​ពីរនាក់​ប្ដី​ប្រពន្ធ​​បាត់​ ហើយបន្ទាប់​ពី​ ជនរងគ្រោះ​ដាក់​ពាក្យ​បណ្តឹង​​ ដោយ​សមត្ថកិច្ច​​យឺត​ពេល​មួយ​​ជំហាន​ក្នុង​ការ​តាម​​ចាប់ខ្លួនជនសង្ស័យ​ទាំង ២នាក់នោះ។
ប្រភពព័ត៌មាន​​ពីក្មេងស្រីគ្រោះ​ឈ្មោះ​ សង់ គន្ធា​ បានប្រាប់​​អោយដឹង​ថា នៅពេល​​ដែល​នាង​មាន​អាយុ៧​​ឆ្នាំបាន​មករស់នៅ​ជាមួយ​នឹងអ៊ំស្រី​​ឈ្មោះ ហ៊ុង សុខា អាយុ​៥១ឆ្នាំ ដោយ​សារ​តែឪពុក​ម្ដាយ​នាងបានស្លាប់​ចោលអស់។ បន្ទាប់មក​មានឧកញ៉ា​ម្នាក់​និងភរិយាបាន​មកសុំនាង​យកទៅ​ចិញ្ចឹម នៅ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះ​ ឈ្មោះ​ សង់ គន្ធា បានរៀបរាប់ទៀត​ថា ចាប់ពីនាង​ចូលទៅរស់​នៅក្នុង​ភូមិគ្រឹះ​នោះ ក៏បានជួបជាមួយនឹង​ក្មេងស្រីម្នាក់ទៀត​ដែលចូលទៅតំណាលគ្នា​ដែរ។ នាង​បន្ត​ថា ការងារ​របស់នាងគឺថែទាំឆ្កែ​ចំនួន១៩ក្បាល ​បោសជូត សំអាតអ​នាម័យ វីឡាបីជាន់​ និង​បោក​គក់ ខោអាវគ្រប់​បែបយ៉ាង ហើយបើសិន​ជារូបនាង​ធ្វើការងារ​ខុសតែបន្តិច​ក៏ត្រូវ​បានស្ត្រី​ជា ប្រពន្ធឧកញ៉ា​ដែល​មានឈ្មោះថា​ លី ពៅ​នោះវាយធ្វើទារុណ​កម្មយ៉ាងខ្លាំង​ដោយប្រើខ្សែ​ភ្លើង​វេញ ចូលគ្នាវាយ​ធ្វើបាប មានពេលខ្លះ​វាយនឹងដងអំបោស​ជូតផ្ទះ និងពេលខ្លះ​ទៀតយក​ដង្កាប់ចាប់​មួលសាច់នាងរហូត​ហូរឈាមដំបៅ​ពេញ រាង្គកាយ។ នារីរង​គ្រោះបន្តថា ការធ្វើ​ទារុណកម្ម​នេះតាំងពីពួកនាងនៅតូចៗ​អាយុ៨ឆ្នាំមកម្ល៉េះ មានពេល​មួយនោះ រូបនាងបាន​លួចរត់គេច​ពីផ្ទះនោះដែរ តែត្រូវគេចាប់​បានវិញហើយពេល​នោះ ឧកញ៉ាថែម​ទាំងបាន​គំរាមថា​បើហ៊ានរត់លើកក្រោយ​ទៀតពេលចាប់បានគេនឹង​ សម្លាប់នាងចោល​តែម្ដង។
ដោយសារ​តែ ការគំរាមនេះ​ពួកនាងទាំង២នាក់ស៊ូទ្រាំរស់នៅ​ទាំងការភិតភ័យ ទ្រាំទ្រ​នឹងទារុណកម្ម​សព្វគ្រប់បែបយ៉ាង​គ្មានពេលស្រាកស្រាន្ត​ឡើយ។
ក្មេងស្រីរង​គ្រោះ​ឈ្មោះ សង់ គន្ធា ​ក៏បានបន្ត​ទៀតថា ដោយការ​​ធ្វើទារុណកម្ម​ខ្លាំង​ពេក​នៅថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ២០១៣រូបនាង​ទាំង២នាក់ក៏បាន​ពិភាក្សាគ្នារកឱកាស​ដើម្បីរត់ ទៀត។​ លុះដល់ព្រឹកថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ​២០១៣ ខណៈពេល​ដែលលោកឧកញ៉ា​រូបនោះ​និងភ​រិយាមិននៅផ្ទះ​ ហើយអ្នកយាម​ភ្លេចខ្លួន រូបនាង​ក៏បានលួចចេញ​មកក្រៅ​អង្វរម៉ូតូ​ឌុប​ឲ្យ​ជូន​រូបនាងទាំង២​នាក់ ទៅខេត្ត​បាត់ដំបង។ ពួកនាង​បានមកដល់​រង្វង់មូល​លោកតា​ដំបង​គ្រញូង​ទីរួមខេត្តបាត់​ដំបង ក៏បានយំអង្វរម៉ូតូ​ឌុបនោះព្រោះរូបនាង​អត់មានប្រាក់​នោះទេ ហើយ​កម្លាំង​សមត្ថកិច្ចនគរបាល​ខេត្តបាត់ដំបងក៏​បាននាំនាង​ទាំង២ទៅកាន់ ការិយាល័យ​ប្រឆាំង​ការជួញ​ដូរមនុស្ស និងការពារអនីតិជន ដើម្បីដាក់ពាក្យ​បណ្ដឹងឲ្យជួយរកយុត្តិធម៌​។
បន្ទាប់ ​ពីទទួលបាន​ពាក្យបណ្ដឹងរួច​មកសមត្ថកិច្ចប៉ូលិស​នៃការិយាល័យ ប្រឆាំងការ​ជួញដូរ​មនុស្ស និងការ​ពារអនីតិជន​ខេត្តបាត់ដំបង បានផ្ដល់ព័ត៌មាន​ទៅនាយកដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស​និង ការពារអនីតិជន​ក្រសួងមហាផ្ទៃ​ និងបានតាម​ឃាត់ខ្លួនជនសង្ស័យ​ជាឧកញ៉ា និង​ប្រពន្ធ​ ទាំង២នាក់នោះ​ដើម្បីសាក​សួរ ប៉ុន្តែវាយឺតពេល​ទៅហើយដោយ​អ្នកឧកញ៉ាវេង លីតិចឡា​ និង​ប្រពន្ធ លីពៅ បាននាំគ្នា​ដាក់មេប្រ៉ូចបាត់​ហើយមុនពេល ​សមត្ថកិច្ច​ទៅដល់៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews