Blogger templates

4:31 AM
0


om yenteang
ឯកឧត្តម ឳម ​យិនទៀង ទេសរដ្ឋមន្ត្រី​ និងជាប្រធាន​អង្គភាពប្រឆាំង​ អំពើពុក​រលួយ ​(ACU) នៅ​ថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០១៣​ បានអះអាង ថា​​ នឹង​ធ្វើការស្រាវ​ជ្រៀវ​បញ្ហា​ពុករលួយ​នៅអគ្គនាយក​ដ្ឋាន ទូរគមនាគមន៍កម្ពុជា​ ។ ប្រសាសន៍របស់​ឯកឧត្តម ឱ ម យិន​ទៀង​បាន​ធ្វើឡើង នៅក្នុង​ ឱកាសដែល​អង្គ ភាពប្រឆាំងអំពើ ពុក​រលួយចុះផ្ស​ព្វផ្សាយ ច្បាប់​ប្រឆាំង​អំពើពុក រលួយជូនដល់មន្ត្រី​នៃក្រសួងប្រៃសនីយ៍ និងទូរគម​នាគមន៍។
ឯកឧត្តម​ ឱម យិន​ទៀង បានមានប្រសាស​អោយដឹងថា លោក​កំពុងតែ ធ្វើការ​លើបញ្ហា​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា។ ដោយបានទទួល​ពាក្យបណ្តឹង ចំនួន​១០ពាក្យ បណ្តឹង រួច​ហើយ។ លោកថា សូម​ឲ្យបុគ្គលិកទាំង​អស់ទទួលយក​នូវការដោះ​ស្រាយ ប្រសិន​បើ​រក​មិន​ ឃើញ យើងនឹង​ធ្វើសេចក្តីប្រកាស​មួយ ហើយ​ប្រសិន​បើរក​ឃើញការ​ពិត​នឹ​ង​ចាត់​ការតាម​ផ្លូវ​ច្បាប់។
ដោយឡែកឯក​ឧត្តម សូរ ឃុន រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍កម្ពុជា ក៏បានថ្លែង​ទៅកាន់បុគ្គលិក ទូរគមនា​គមន៍ កម្ពុជាជាច្រើន​ រយនាក់ ថា លោក​បាននិង កំពុង​ធ្វើការ​ដោះ​ស្រាយ យ៉ាងយកចិត្តទុកដាក់​ជាទីបំផុតលើករណី​នេះហើយធានាថា​ការដោះ​ស្រាយ​របស់លោក​ នឹងធ្វើ ឲ្យមានយុត្តិធម៌។
ឯកឧត្តម សូរ ឃុន​ បានមានប្រសាសន៍ថា​ «កិច្ចការជាច្រើនយើងបាន​ធ្វើរួចរាល់ហើយ ថែមទាំង​មានការ សុំពិនិត្យ​ការពិចារណា ពីសម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី រួច​ហើយ​ដែរ សូមបងប្អូនកុំភ័យ»​។ លោកនិយាយ​ទៀតថា«សូមឲ្យ​ទុកចិត្តខ្ញុំថា ខ្ញុំឈរ​នៅ​កណ្តាល​ ឈរនៅលើផលប្រយោជន៍​របស់ជាតិ របស់​បងប្អូន»។
ឯក​ឧត្តម សូរ ឃុន ក៏បាន​សំណូមពរនិងស្នើ​សុំដល់មន្ត្រីបុគ្គ​លិក ទូរគមនាគមន៍​កម្ពុជា កុំ​ប្រើ ប្រាស់​បាតុកម្មដើម្បី ​ដោះស្រាយបញ្ហា​ និងសូមឲ្យ​បុគ្គលិកទាំង​អស់ ចេះពិភាក្សា​និង​ដោះ​ស្រាយ ​គ្នាតាម សម្រួល។
ការអះអាង​របស់ឯកឧត្តម ឱម​ យិនទៀង និង ឯកឧត្តម ​សូ ឃុន បែបនេះគឺ បន្ទាប់ពី​បុគ្គលិក​ របស់ទូរគមនាគមន៍​ កម្ពុជា បាន​ធ្វើបាតុកម្ម ទាមទារ​អោយ បណ្តេញ លោក​ឡៅ សារឿន​ ចេញពីតួនាទី​ជាអគ្គនាយក ទូរគម​នាគមន៍កម្ពុជា ដោយចោទ​ប្រកាន់ថា​គ្មាន​សមត្ថិភាព​ និងពុករលួយ។ លោ​កឡៅ សារឿន មានអាយុ​ត្រូវចូលនិវត្តន៍ ប៉ុន្តែ​តាមរយៈ ឯកឧត្តម​ សូរ ឃុន រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ ​និងទូរគម​នាគមន៍កម្ពុជា បានស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន តែងតាំង​ជា ប្រតិភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុក អគ្គនាយក ទូរគមនាគមន៍​កម្ពុជាចំនួនពី​រអាណត្តិ ដែលធ្វើអោយ​បុគ្គលិកកម្មករ​មិនសប្បាយ​ចិត្ត ព្រោះ​ពួកគេ​ដែលមានអាយុច្រើនត្រូវ​បានលោកឡៅ​សារឿន បង្ខំអោយ​ចូលនិវត្តន៍។
បើតាមឯក​ឧត្តមសូរ ឃុន រយៈពេលប៉ុន្មាន​ថ្ងៃនៃការ ធ្វើបាតុកម្មបណ្តាល​ឲ្យក្រុមហ៊ុន ទូរគមនាគមន៍​កម្ពុជា ដែលជាក្រុមហ៊ុន​របស់រដ្ឋ ខាតបង់​អស់៣លាន​នាទី ។ទោះបីយ៉ាង​ណាបុគ្គលិក​កម្មករ​ ទូរគមនាគមន៍​កម្ពុជា បាននិយាយថាការ​ធ្វើបាតុកម្មគឺមក​ពីពូកគេដល់​ក។
ឯកឧត្តម​សូរ ឃុន បានថ្លែង​ឲ្យដឹងទៀតថា គិត​ត្រឹមថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១២ ប្រជាជន​កម្ពុជា​បាន ប្រើប្រាស់ ទូរស័ព្ទ​ចល័ត ចំនួនប្រមាណ​ជា១៩.៦៨៩.៥៩០​ គ្រឿង និងអ្នក​ប្រើប្រាស់​អ៊ិនធឺណេត ចំនួនប្រមាណ ​២.៧០៦.២០២នាក់។ ហើយថារហូតមក​ដល់ពេលនេះ​ក្រសួងបាន​ចេញអាជ្ញា​ប័ណ្ណចំនួន២២ ដល់ក្រុមហ៊ុន ធ្វើ​ សេវាកម្មបញ្ញើ​អន្តរជាតិ និងភ្នាក់​ងារ​ប្រៃសណីយ៍​ចំនួន៥។ ចំពោះ​វិស័យទូរគមនាគមន៍​ មាន ប្រតិបត្តិករ៖​ ទូរស័ព្ទចំនួន៧, ទូរស័ព្ទ​អចល័តចំនួន៨, អ៊ិនធឺណេតចំនួន២៤, 3G ចំនួន៥, មាត់ច្រកអន្តរជាតិ ចំនួន៣, VoIP ចំនួន២៧ និងVSAT ចំនួន១ ។បើយ៉ោងតាមទូរលេខ​នេះបង្ហាញថា ក្រសួង​ប្រៃ​សណីយ៍ និងទូរគមនាគមន៍កម្ពុជាទទួលបានចំណូល​យ៉ាងច្រើន។ប៉ុន្តែអ្វី​ដែលគួរអោយហួស​ ចិត្ត​ដោយសារតែភាពមិនប្រក្រតី​នៃការដឹកនាំរបស់លោក​ ឡៅ សារឿន បានធ្វើ ទូរគមនាគមន៍​កម្ពុជាមិនអាចដាក់បញ្ចូល​ទៅក្នុងទីផ្សារមូល​ប័ត្របានឡើយ។​ នេះបើតាមការ​អោយដឹង​ពីបុគ្គលិក ទូរគមនាគមន៍កម្ពុជា៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews