
ធិការនៃទីស្តីការ គណៈរដ្ឋមន្រ្តី បានដឹកនាំយុវជនក្រុមមិត្តប្រាសាទព្រះវិហារជាង៥០នាក់ ទៅ ទស្សនកិច្ច នៅរោងចក្រផលិតមីយើង របស់ក្រុមហ៊ុន ម៉ែនសារុនគ្រុប ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តមផៃ ស៊ីផាន បានមានប្រសាសន៍ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់យុវជននៃក្រុមមិត្តប្រាសាទព្រះវិហារនេះ ធ្វើឡើងដើម្បីធ្វើការសិក្សា ស្វែងយល់ពី បទពិសោធន៍នៃការ ផលិតរបស់ក្រុមហ៊ុន ម៉ែនសារុនគ្រុប ដែលជាក្រុមហ៊ុនមួយដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម។ នាយកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ម៉ែន សារុនគ្រុប លោក លិញ ថន បានឱ្យដឹងថា ក្រុមហ៊ុន ម៉ែន សារុនគ្រុប មានបទពិសោធន៍ ជាង២០ ឆ្នាំ មកហើយក្នុងការធ្វើអជីវកម្មពាក់ព័ន្ធលើវិស័យកសិកម្មក្នុងប្រទេស កម្ពុជា។ លោក លិញ ថន បានមានប្រសាសន៍ថា ក្រុមហ៊ុនម៉ែន សារុនគ្រុប បានបង្កើត រោងចក្រផលិតអង្ករមុនគេ បន្ទាប់មកមានរោងចក្រកែច្នៃអង្ករ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅ បរទេស។ក្នុងមួយឆ្នាំក្រុបមហ៊ុនប្រមូលទិញស្រូវពីកសិករប្រមាណប្រាំមួយ ម៉ឺនតោនដើម្បីកែច្នៃ។ បច្ចុប្បន្នក្រុមហ៊ុន បានបង្កើតរោងចក្រដ៏ទំនើបមួយដើម្បីផលិតម្ស៉ៅមីដែលវត្ថុធាតុដើម ត្រូវបាននាំចូលពីបរទេស ពិសេសប្រទេសអូស្ត្រាលីមកកែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងរោងចក្រផលិតមីយើង ដែលកំពុងពេញនិយមក្នុងប្រទេស និងប្រកូតប្រជែងជាមួយមីដែលនាំចូលពីបរទេស។ក្រៅពីនោះគឺការចិញ្ចឹមសត្វ និងការបង្កើតសហគមន៍កសិករផលិតស្រូវដើម្បីផលិតអង្ករនាំចេញទៅបរទេស ។ សម្រាប់ផលិតផលមីយើងនាយកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ម៉ែន សារុនគ្រុបថា ក្រុមហ៊ុនកំពុងតែឈានទៅរកការទទួលស្គាល់គុណភាព ពី ស្ថាប័នISO ដែលធានាថាគុណភាពផលិតផលដែលផលិតដោយ ក្រុមហ៊ុន ម៉ែន សារុនគ្រុប ពិសេសផលិតផលមីយើង មានកំរិតស្តង់ដាអន្តរជាតិ។ ក្រៅពីជួយកសិករតាមរយះ នៃការប្រមូលទិញស្រូវក្រុមហ៊ុនមែនសារុនគ្រុប ក៏បានចូលរួមក្នុងការងារសង្គមផងដែរ ដូចជាជួយឧបត្ថមដល់យុទ្ធជនការពារព្រំដែន នៅតំបន់ប្រាសាទព្រះវិហារ និងយុវជនក្រុមមិត្តប្រាសាទព្រះវិហារផងដែរ។ ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ យុវជនក្រុមមិត្តប្រាសាទព្រះវិហារដែលដឹកនាំដោយឯកឧត្តមផៃ ស៊ីផាន ដែលជាលេខារបស់ក្រុមមិត្តប្រសាទព្រះវិហារបានទស្សនាសង្វាក់ ផលិតកម្មរបស់ក្រុមហ៊ុន និងបានកោតសរសើរថាមីយើងពិតជាមានរស់ជាតិឆ្ងាញ់ មិនចាញ់មីនាំចូលពីបរទេសទេ៕

