វេលាម៉ោង៦និង៣៥នាទី ល្ងាច ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០១៣ផ្សែងខ្មៅ ខ្មួលខ្មាញ់ បានផុសឡើងលើអាកាស នៅជុំវិញព្រះបរមមេរុ និងព្រះបរម បញ្ចាតំកល់ព្រះមញ្ជូសា អមដោយ សម្លេងកាំជ្រូច កាំភ្លើងធំទំហំ ១០៥ មីល្លីម៉ែត្រ១០១ណាត់ និងសម្លេងទ្រ ហោយំ និងសោកសង្រេង ពីប្រជា រាស្ត្រកូនចៅ ចៅទួត និងព្រះញាតិ វង្សានុវង្ស ព្រះមហាក្សត្រ និងព្រះ រាជអគ្គមហេសី ព្រះមាតាជាតិខ្មែរ សម្តេចក្រុមព្រះនរោត្តម រណប្ញុទ្ធិ ដែល បួសមុខភ្លើង និងប្រមុខរាជរដ្ឋាភិបាល រដ្ឋសភា,ព្រឹទ្ធសភា ចំពោះព្រះមហាវរៈ ក្សត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុព្រះបិតាជាតិខ្មែរ ដែលព្រះអង្គ បានបាត់បង់ព្រះរូបកាយ ពីភពផែនដី យើងទៅហើយ ។
ក្នុងព្រះរាជពិធី ថ្វាយព្រះភ្លើង ដែលក្បួនបរមបុរាណថា ៖ ច្នៃយកពី ព្រះសូរ្យសែងព្រះអាទិត្យ ហើយបាន ប្រព្រឹត្តទៅ នារសៀលថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០១៣ គឺមានវត្តមានចូលរួមពីថ្នាក់ ដឹកនាំ នៃប្រទេសជាមិត្ត ចំនួន១៦ ប្រទេស មានជាអាទិ៍ៈ នាយករដ្ឋមន្ត្រី ប្រទេសបារាំង,ប្រធានរដ្ឋសភា ប្រជា ជនចិន,នាយករដ្ឋមន្ត្រីថៃ, វៀតណាម ឡាវ, ព្រមទាំងភ្ញៀវជាអង្គទូតបណ្តា ប្រទេសជាមិត្ត ប្រចាំព្រះរាជាណាចក្រ កម្ពុជា ដែលមានសម្លៀកបំពាក់ខ្មៅ ចូលរួមផ្តល់ជាកិត្តិយស និងជាការ រំលែកទុក្ខផងដែរ ជាមួយថ្នាក់ដឹកនាំ រដ្ឋសភាសម្តេច ហេង សំរិន, ប្រធាន ព្រឹទ្ធសភាសម្តេច ជា ស៊ីម និងរាជ រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ។ មហាវិរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុដែលមានព្រះជន្មគម្រប់ ៩០ ព្រះវស្សា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ បានយាងចូលទិវង្គត នៅ វេលាម៉ោងជាង ១រំលងអាធ្រាត ឈាន ចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅ ព្រះរាជដំណាក់ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ។ ព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០១២ ព្រះមហាក្សត្រ នរោត្តម សីហមុនី អមព្រះរាជដំណើរពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន យាងដង្ហែព្រះបរមសព ធ្វើមាតុភូមិ និវត្តន៍ តាមយន្តហោះពិសេសរបស់ ប្រទេសចិន នារសៀលថ្ងៃទី ១៧ ខែ តុលាឆ្នាំ២០១២ ដោយមានប្រជាពល រដ្ឋប្រមាណជាង១លាននាក់ ឈររង់ចាំ ទទួលព្រះអង្គ តាំងពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មកតំកល់ក្នុងព្រះបរម រាជវាំង ។ ព្រះរាជពិធីកាន់ទុក្ខលើកទី១ ត្រូវបាន ប្រកាសដោយរាជរដ្ឋាភិបាល សំរាប់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃព្រះ បរមសព យាងមកដល់ក្នុងប្រទេស ។ ក្នុងរយៈកាល នៃការតំកល់រយៈពេល ៣ខែ ពិធីបុណ្យផ្នែកសាសនា និងការ អនុញ្ញាត ឱ្យចូលថ្វាយបង្គំគោរពព្រះ វិញ្ញាណក្ខន្ធ បានធ្វើឡើងជាបន្តបន្ទាប់ ដោយមានមន្ត្រី ថ្នាក់ដឹកនាំប្រទេស ជាមិត្ត ដែលមកចូលរួមកិច្ចប្រជុំកំពូល អាស៊ានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១២ លើកលែងតែ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ។ នៅក្នុងអង្គប្រជុំគណៈ រដ្ឋមន្ត្រីនាខែធ្នូឆ្នាំ២០១២ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បាន សម្រេច ឱ្យយកទីតាំងសួនច្បារចន្លោះ នាគបាញ់ទឹកទៅវិមានឯករាជ្យ សំរាប់ ធ្វើជាទីតាំង តំកល់ព្រះបរមរូបព្រះ មហាវិរក្សត្រ( ដែលមានកំពស់៤ម៉ែត្រ មានជើងទម្រ៣ម៉ែត្រ ) ដើម្បីឱ្យបរទេស និងប្រជាពលរដ្ឋខ្មែរគោរព ។ ឯពិធី ដង្ហែ និងថ្វាយព្រះភ្លើង ក្រោយពី សម្រេចឱ្យគណៈកម្មាធិការ រៀបចំ បុណ្យជាតិពិចារណា គឺបានសម្រេច យកថ្ងៃទី១-៤ ខែកុម្ភៈ ឆ្នាំ ២០១៣ ដើម្បី ធ្វើព្រះរាជពិធី និងជាពេលវេលាកាន់ ទុក្ខជាលើកទី២ ។ ក្នុងការរៀបចំព្រះ រាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ចំពោះ ព្រះបរមសព ព្រះមហាវីរក្សត្រនរោត្តម សីហនុ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរៀបចំយ៉ាងល្អិត ល្អន់ ដោយបានបង្កើតជាគណៈកម្មការ រៀបចំព្រះរាជពិធីបុណ្យ ដែលមានឯក ឧត្តមជហ្វាវាំង គង់ សំអុល ជាប្រធាន និងអនុគណៈកម្មការផ្សេងៗ ដោយ មានឧបនាយករដ្ឋមន្ត្រីទទួលខុសត្រូវ ។ ជាលទ្ធផលទីតាំងថ្វាយព្រះភ្លើង ត្រូវ បានរៀបចំធ្វើឡើងទាំងយប់ ទាំងថ្ងៃ រហូតហើយជាស្ថាពរ ទាន់ពេលវេលា ល្មម ដោយចំណាយអស់ថវិកា ជាង ១លានដុល្លារអាមេរិក ។ ការរៀបចំ ពិធីដង្ហែ និងថ្វាយព្រះភ្លើង គឺមានដាក់ កម្លាំងសន្តិសុខ មានកងរាជ អាវុធហត្ថ នគរបាល យោធា ជាង១ម៉ឺននាក់ និង កម្លាំងផ្នែកសុខាភិបាល សង្គ្រោះផង ដែរ ។ ក្រៅពីនោះគឺមានការរៀបចំកិច្ច សហការផ្សព្វផ្សាយ តាមបណ្តាញវិទ្យុ ទូរទស្សន៍ជាតិទាំងអស់ ក្នុងប្រទេស និងបើកទូលាយ ឱ្យទូរទស្សន៍បរទេស ចាប់យកបានផងដែរ ។ ក្នុងព្រះរាជពិធី ដែលចាប់ផ្តើមនៅវេលាម៉ោង៧ និង ៤៥នាទីព្រឹកថ្ងៃទី១កុម្ភៈ ឆ្នាំ២០១៣ ព្រះ មញ្ជូសា ព្រះបរមរតនកោដ្ឋ ត្រូវបាន រំកិលចេញពីព្រះបរមរាជវាំង អមព្រះ រាជដំណើរដោយក្បួនដង្ហែ ចំនួន១១ ផែន បានចេញតាមផ្លូវព្រះស៊ីសុវត្ថិ មុខ ព្រះបរមរាជវាំង តាមមាត់ទន្លេ សំដៅ ទៅវត្តភ្នំ ហើយបត់មកវិមានឯករាជ្យ តាមផ្លូវព្រះនរោត្តម និងត្រឡប់មកដល់ ព្រះមេរុក្បែរព្រះបរមរាជវាំង ក្នុង អំឡុងម៉ោង ប្រមាណ ជិត១រសៀល ក្នុងចម្ងាយផ្លូវប្រមាណ៦គីឡូម៉ែត្រ ។ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែកុម្ភៈ ត្រូវបានអនុញ្ញាតឱ្យប្រជាពល រដ្ឋ ចូលថ្វាយព្រះបង្គំ ព្រះមញ្ជូសា និង គោរពព្រះវិញ្ញាណក្ខន្ធ ជាលើកចុង ក្រោយ តែមិនបានគ្រប់គ្នានោះទេ ។ ការអនុញ្ញាតនេះ នឹងបើកបន្តទៀតនៅ ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៣ មួយថ្ងៃទៀត មុននឹងដង្ហែព្រះបរមរតនកោដ្ឋ ចូល ព្រះវិហារព្រះកែវមរកត នាថ្ងៃទី៧ ខែ កុម្ភៈឆ្នាំ២០១៣ ដែលជាពេលវេលា បញ្ចប់ព្រះរាជពិធីជាផ្លូវការ ។ សូម បញ្ជាក់ថាៈនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៣ វេលាម៉ោង៩ និង៥០ នាទី បន្ទាប់ពីព្រះមហាក្សត្រ និងសម្តេចព្រះ មហាក្សត្រី ព្រះវរៈរាជមាតាជាតិខ្មែរ ស្តេចយាងជាអធិបតី រើសព្រះបរមអដ្ឋិ រួចក៏បានដង្ហែព្រះអង្គារ(ផេះ) ទៅ បំប្លែងក្នុងទន្លេចតុមុខ តាមព្រះទីនាំង សាឡង់ ដែលរៀបចំរចនាក្បាច់នាគ ។ បន្ទាប់មកបានព្រះអង្គ ស្តេចយាងព្រះ បរមអដ្ឋិគង់ក្នុងព្រះកោដ្ឋពេជ្រ រួចដង្ហែ ទៅតំកល់លើព្រះមហាបញ្ច ក្នុងព្រះ មេរុ ដើម្បីនិមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍ នារសៀល វេលាម៉ោង១៦និង៣០នាទី ។ សូម បញ្ជាក់ថាៈ បន្ទាប់ពីបញ្ចប់ព្រះរាជពិធី ដង្ហែ និងថ្វាយព្រះភ្លើង នាថ្ងៃទី៧ខែ កុម្ភៈឆ្នាំ២០១៣ ព្រះបរមមេរុ ដែល តម្កល់ព្រះបរមមញ្ជូសា ព្រះបរមរតន កោដ្ឋ និងត្រូវរក្សាទុកក្នុងទ្រុងទ្រាយ ដើមដដែល ដើម្បីឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ចូលទស្សនា និងគោរព បូជាតាមផ្លូវព្រះពុទ្ធសាសនា ។!