
ស្ដ្រីម្នាក់ដែលមានកូន៣នាក់និងបីកូនតូចក្នុងដៃផងពេលតាមទាន់ប្ដី ឃើញនៅដេកជាមួយស្រីថ្មីក៏ទប់កំហឹងមិនបានស្ទុះទៅវាយតែត្រូវ ប្តីបើកដៃ ឱ្យស្រីថ្មី វាយបកវិញបណ្តាឱ្យ ប្រពន្ធដើមឱ្យរបួស ប្ដឹងផ្ដល់ដល់សាលាសង្កាត់ភ្នំពេញថ្មី ។
រឿង ប្រពន្ធតាម ទាន់ប្ដីមានស្រីថ្មីដល់ក្នុងបន្ទប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ នៅបន្ទប់ជួល ក្រុមទី១០ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ស្ដ្រីដែលអះអាងថាជា ប្រពន្ធ ដើមមានកូន៣នាក់ឈ្មោះ សុខ ចាន់ អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ លេខ១០១ ផ្លូវលេខ១១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ប្ដីរបស់ គាត់ឈ្មោះ នួន សារ៉េត អាយុ៥១ឆ្នាំ ជា មន្ដ្រីរាជការ ហើយបានរួមរស់ជាមួយ គ្នាជាង១០ឆ្នាំមកហើយ មិនបានរៀប អាពាហ៍ពិពាហ៍ទេ ដោយមានកូន៣នាក់ ក្នុងបន្ទុក ហើយកូនស្រីតូចជាងគេមាន អាយុទើបតែ៩ខែប៉ុណ្ណោះ ។
ស្ដ្រីជាប្រពន្ធបាននិយាយទៀតថា មួយរយៈពេលនេះ ចាប់ពីមានរថយន្ដ ស៊េរីទំនើបឡិចស៊ីស៤៧០មក ស្រាប់ តែលោកប្ដីបែកគំនិតមានស្រីក្មេងឈ្មោះ សាយ ស្រីនាង អាយុ២៨ឆ្នាំ ធ្វើការនៅហាងខារ៉ាអូខេឌីយ៉ាម៉ង់ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុខាងលើ ។
ស្ដ្រីជាប្រពន្ធដើមបន្ដទៀតថា ដោយ ស៊ើបជាច្រើនខែដឹងថា ប្ដីមានស្រីក្មេង ជួលផ្ទះបន្ទប់ខាងលើនេះក៏បាននាំកូន ទាំង៣នាក់ដែលជាឈាមរបស់ប្ដីកំហូច នោះមកដល់បន្ទប់ជួលហើយតាមទាន់ ដល់ក្នុងបន្ទប់កំពុងតែសង់ទីម៉ង់នៅជា មួយគ្នាទ្រាំមិនបានក៏ផ្ទុះកំហឹងឈ្លោះ ប្រកែកគ្នា ស្រាប់ តែស្រីស្នេហ៍របស់ប្ដី ទាញកែវ និងដបស្រាគប់មកលើរូប គាត់ ប៉ុន្ដែមិនមានរបួសធ្ង្ងន់ធ្ងរនោះទេ។ មិនតែប៉ុណ្ណោះស្រីស្នេហ៍ និងប្ដីបានទាញ យកកូនតូចៗពីប្រពន្ធចេញនិងវាយគាត់ទៀត ។
តាមប្រភពព័ត៌មានបានបង្ហើបឱ្យ ដឹងថា ពេលទៅដល់សាលាសង្កាត់ភ្នំ ពេញថ្មីប្ដីបានទាមទារលែងលះប្រពន្ធ ដែលមានកូន៣នាក់យ៉ាងដាច់ អហង្ការ ប៉ុន្ដែប្រពន្ធមិនព្រមលែងលះទេ ប្ដីថានឹងជួយឧបត្ថម្ភកូនទាំង៣នាក់១ខែ១០០ដុល្លារ ។ ករណីខាងលើនេះជាមេរៀនមួយសម្រាប់គូរ ស្វា មី និង ភរិយាដែលស្រលាញ់គ្នាហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍។ ការមិនចុះសំបុត្រអាពាហ៍ពិពាហ៍ភាគីទាំងពីរមិនមានចំណងលើផ្លូវ ច្បាប់ ទេ បើទោះបីជានៅជាមួយគ្នាមានកូនប៉ុន្មានក៏ដោយ។ ប៉ុន្តែបើមានចុះអេតាស៊ីលវិលករណីខាង លើនេះប្តីនិងស្រីកំណាន់ដាច់ខាតត្រូវ តែមាន ទោស។ការចុះអេតាស៊ីវិលគឺងាយទេឱ្យតែភាគីទាំងទៅចុះនៅសង្កាត់គឺចប់ មិនបាច់ផឹកស៊ីអីធំដុំក៏បានដែរ៕