Blogger templates

3:16 AM
0


គូស្នេហ៍​វ័យក្មេង​មួយគូ​ដែលភាគីបុរសជាមន្រ្តីរាជការ និង នារីជាអ្នកបម្រើការ​នៅ​ភោ​ជ​នីដ្ឋានមួយត្រូវល្បីឈ្មោះភ្លាមៗដោយសារតែ ក្រោយ​
ពេល​ផឹកស៊ី​ស្រវឹង​មិន​នាំ​គ្នា​ចូល​ផ្ទះសំណាក់​ឬ​សណ្ឋាគារ​ទេតែបែរ​ជា​ជិះ​រថយន្ដ​ទៅ​ចត​ក្នុង​ដី​វាល​ស្ងាត់​មួយ​កន្លែង​ហើយ​នាំ​គ្នា​ទៅឡើងឋាន សួ គ៌ា ដើម្បីកៀងទាអាឡេវហើយជ្រួល​ទាំង​កាយ​អា​​ក្រាត​រហូតដល់ថ្ងៃរះចាំងគូថ ។​ ពេលនោះ​​មាន​អ្នក​ភូមិ​២-៣​នាក់​ ដោយ​ហេតុតែ​មានការ​សង្ស័ យ​ទៅ​ លើ​រថយន្ដ​ទំនើប​មួយម៉ាក ហ្វត(Ford) ពាក់ស្លាក់លេខ រដ្ឋ២​.0032 ដែលមក​ចត​ លើ​ដី​វាល​ដ៏​ស្ងាត់ជ្រងំ​បែប​នេះ ​ក៏​នាំ​ គ្នា​ទៅ​អើត​មើល​ស្រាប់តែ​ភ្ញាក់ខ្លួន​ ព្រោះ​ឃើញ​នៅ​ក្នុង​រថយន្ដ​នោះ​មាន​គូស្នេហ៍​ ហេងស៊យ​មួយគូ​មាន​កាយ​អាក្រាត​ ននលគកដូចជន្លេន​កំពុង​ដេក​ស្រមុក​ឱប​គ្នា​យ៉ាង​ ស្អិត​ដូចអត់ជំពាក់នណា​មួយរៀល​ ។​
​ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ព្រោះឃើញជន្លេនក្នុងឡាននេះ​ បាន​ កើតឡើង​កាលពី​វេលា​ម៉ោងជិត ៧ ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​លើ​ដី​វាល​ស្ងាត់ជ្រងំ​មួយ​ ស្ថិ​ត​​នៅ​ខាង​ លិច​ឆៀង​ខាងត្បូង​ស្ថានីយ​វិទ្យុ​ និង​ទូរ​ ទស្សន៍​អាស៊ី​អាគ្នេយ៍​ ក្នុងភូមិ​-​សង្កាត់​ ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ខណៈ​ដែល​ថ្ងៃ​រះ​ ចាំង​ពន្លឺអ្នកស្រុក​អ្នក​ភូមិ​ចេញ​ ដំ​ណើរ​​ទៅ​រកស៊ី​ព្រោងព្រាត​នៅ​ហើយ​នោះ​ ។​

​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​ មិន​ចង់​រំខាន​ដំណេក​ដ៏​សុខសាន្ដ​របស់​ គូស្នេហ៍​ទាំង​២​នេះ​ក៏​សម្រេចចិត្ដ​ទូរស័ព្ទ​ប្ដឹង​ទៅ​នគរបាល​ប៉ុស្ដិ៍​ ទឹកថ្លា​ឱ្យមក​ជួយ​ មើល​ ។​ ពេល​នោះ​មន្ដ្រី​នគរបាលមកដល់​ បាន​ ​សម្រេចចិត្ដ​គោះ​ទ្វារ​រថយន្ដ​ដាស់​ពួក​គេ​ឱ្យ​ភ្ញាក់​ឡើង​កុំ​សម្ដែង​ ឫកអាក្រក់​ កណ្ដាលវាល​បែប​នេះ​ហើយ​បាន​នាំយក​ទៅ​សួរនាំនៅ​ប៉ុស្ដិ៍​ទឹកថ្លា​ ​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ភាគី​បុរស​ បាន​ប្រាប់​ថា​ គាត់​ឈ្មោះ​ ញ​.​ស​.​ផ​ អាយុ​ ២៩​ឆ្នាំ​ជា​បុគ្គលិក​ធ្វើការ​នៅ​គម្រោងរបស់ធនាគាអភិវឌ្ឍអាស៊ី (ADB) ស្ថាប័នរដ្ឋ​មួយ​សព្វថ្ងៃ​មាន​ទីលំនៅ​ សង្កាត់​ផ្សារ​ ដេប៉ូ​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ រីឯ​ភាគី​ខាង​ស្រី​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ នាង​ឈ្មោះ​ ណ​.​ស​.​ក​ អាយុ​២០​ឆ្នាំ​ ជា​មេការ​នាំ​ភ្ញៀវ​នៅ​ហាង​សាច់​អាំងយី​ ហោ​៧៩​ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​
​គូស្នេហ៍​មួយគូ​នេះ​បាន​សារភាព​ថា​ ពួក​គេ​បាន​ផឹកស៊ី​រហូត​ដល់​យប់​ជ្រៅ​ ហើយ​ក្រោយមក​ស្រវឹង​ខ្លាំង​ពេក​ក៏​នាំ​គ្នា​ ជិះ​រថយន្ដ​បម្រុង​ទៅ​ដេក​នៅផ្ទះ​សំណាក់​ ឬ​សណ្ឋាគារ​ តែ​ដោយ​ងងុយដេក​ពេក​  ព្រោះ​ស្រវឹង​ខ្លាំង​ខ្លាច​បើករថយន្ដ​ទៅ​មុខ​ទៀត​លែង​រួច​ក៏​សម្រេច​បើក​ចូល ​ដី​វាល​នេះ​ទៅ​ ។​គូស្នេហ៍​ទាំង​២​នាក់​នេះ​បាន​សារភាព ​ មិន​លាក់លៀម​ទៀត​ថា​ បានជា​ពួក​គេ​ ដេក​លង់លក់​ស្រួល​មិនដឹង​ថ្ងៃ​រះ​ចាំង​ ក្បាល​និង​មាន​កាយ​អា ក្រាត​បែប​នេះ​គឺ​ មក​ពី​ស្រ​វឹង​​ខ្លាំង​ និង​រួមរ័ក​ជាមួយ​គ្នា​ អស់កម្លាំង​ខ្លាំង​ពេក​ក៏​ដេក​លក់​ទៅ​ ។​
​ ​អធិការ​នគរបាល​ ខណ្ឌ​សែន​សុខ​លោក​ ម៉ក់​ ហុង​ បាន​អប់រំ​ និង​ព្រមាន​ចំពោះ​គូ​ស្នេហ៍​មួយគូ​នេះ​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​អនាចារ​បែប​ នេះ​ទៀត​ ព្រោះ​ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​រំលោភ​លើ ​ប្រពៃណី​ដ៏​រុងរឿង​របស់​ខ្មែរ​យើង​ ។​ បន្ទាប់​មក​គូស្នេហ៍​មួយគូ​នេះ​ត្រូវ​ នគ របាល​ខណ្ឌ​សែន​សុខ​អនុញ្ញាត​ឱ្យ​វិល​ ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ​ ។ ការពិតរឿងនេះវាជារឿងឯកជន ប៉ុន្តែវាជាទង្វើអនាចាព្រោះ ធ្វើសកម្ម ភាព នៅទីសាធារណៈ ដូច្នេះប៉ុលិសអាចមានសិទ្ធហៅមកអប់រំចឹងហើយ។ ប៉ុន្តែបើ​សិនជាបុរស​នោះ​មានប្រពន្ធ និង ត្រូវមានទោសទាំងពីរនាក់ ពីបទសាហាយ​ស្មន់ប្រសិនបើប្រ​ពន្ធ​បុរស​នោះប្តឹងតាមច្បាប់ឯកពន្ធភាព៕ meatophoum.com

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews