Blogger templates

5:22 AM
0

ប្រទេស​ជប៉ុន​បាន​ធ្វើ​សមយុទ្ធ​យោធា​ ដើម្បី​ពង្រឹង​ការការពារ​លើ​ប្រជុំ​កោះ​ដែល​ជា​ចំណុ​ច​កណ្តាល​នៃ​ជម្លោះទឹ​កដី​ជាមួយ​ប្រទេស​ចិន​។​ ការ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ​វា​ជាលើក​ទី១ ដែល​បាន​ធ្វើ​នៅ​ជិត​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​អាទិត្យទី១៣ ខែមករា ឆ្នាំ​២០១៣។ 
​លោកអ៊ី​តស៊ូ​ណូរី អូ​ណូដេរ៉ា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន បាន​និយាយថា ប្រទេស​ជប៉ុន​​ត្រូវ​​បង្កើន​សមត្ថភាព​​យោធា ដោយ​ធ្វើឲ្យ​យុទ្ធសាស្ត្រ​យោធា​របស់​ខ្លួន​កាន់តែ​ល្អប្រ​សើរ​​ឡើង ខណៈ​ដែល​កំពុងមាន​ជម្លោះទឹកដី​ជាមួយ​ប្រទេស​ចិន​។​ 
យន្តហោះ​ និង​នាវា​ចិន​ជា​ច្រើន​គ្រឿង​បាន​រំលោភ​បំពាន​ទឹកដី​ជប៉ុន ទាំង​នៅ​ដែន​សមុទ្រ​ និង​ដែនអាកាស​ជប៉ុន​​នៅ​ជុំវិញ​ប្រជុំ​កោះ​ដែល​មាន​ ជម្លោះ​នេះ ​នៅ​សមុទ្រ​ចិន​ខាងកើត ​ដែល​ជប៉ុន​ហៅ​ថា ​ប្រជុំ​កោះសេនកាគូនេះ​។​ ​ជាមួយ​គ្នា​នេះ ប្រទេស​ចិន​ក៏​បាន​អះអាង​សិទ្ធិ​កាន់​កាប់​លើ​ប្រជុំ​កោះ​ដែល​ខ្លួនហៅ​ថា​ទាវយូនេះផងដែរ៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews