Blogger templates

10:21 PM
0

សារព័ត៌មាន ​China Daily​ បាន​និយាយ​ថា តំបន់​ធំ​ទូលាយ​នៃ​ប្រទេស​ចិន​កំពុង​ជួប​សិសិររដូវ​ដ៏​ត្រជាក់​បំផុត​ក្នុង​រយៈពេល​៣​ទសវត្សរ៍​មក​នេះ ដោយ​វា​បង្កើន​ថ្លៃ​ថាមពល​​ក៏​ដូចជា​ថ្លៃ​ផលិ​ត​​កម្ម​ និង​ការ​ចែកចាយ​ផលិតផល​កសិកម្ម​។​ 
​អាកាសធាតុ​ត្រជាក់​ ក៏​កំពុង​គំរាម​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ ហើយ​មាន​របាយការណ៍​ថា​ សត្វ​គោក្របី​ប្រមាណ​ ១៨០.០០០​ក្បាល ​បាន​​ងាប់​នៅ​ភាគ​ខាងជើង​។ ​ ​ 
សីតុណ្ហភាព​នៅ​ចិន​ត្រជាក់​បំផុត​នៅ​ភាគ​ឦសាន​ ​ធ្លាក់​ដល់​ដក​១៥,៣​អង្សា​សេ ជា​កំរិត​ត្រ​ជាក់​​បំផុត​​ក្នុង​រយៈពេល​៤២​ឆ្នាំ​មកនេះ​។​ ​
នៅ​តំបន់​អ៊ិន​នឺ ម៉ុង​ហ្គោលី​ភាគ​ខាងកើត​សីតុណ្ហភាព​ចុះ​ដល់​ដក​៤០​អង្សា​សេ​។ 
​ភាព​ត្រជាក់​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ ក៏​ត្រូវបាន​គេ​រាយការណ៍​ផងដែរ ​នៅ​អាស៊ី​ខាងត្បូង​ និង​មជ្ឈិម​បូព៌ា​។​ 
នៅ​ប្រទេសឥណ្ឌា​ភាគ​ខាងជើង ​ក៏​ជួប​ភាព​ត្រជាក់​ខ្លាំង​ផង​ដែរ ដោយ​ចាប់​តាំងពី​រដ្ឋ​អ៊ុត​តា ប្រា​ដេស ដល់​រដ្ឋធានី​ដេល្លី អាកាស​ធាតុ​ត្រជាក់​នេះ បាន​សម្លាប់មនុស្ស​១៧៥​នាក់​។​ ​
ដោយ​​ឡែក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​សិសិររដូវ​ឆ្នាំ​នេះ​ ជួប​ភាព​ត្រជាក់​បំផុត​​ចាប់តាំងពី​ឆ្នាំ​១៩៣៨​មក ​និង​សីតុណ្ហភាព​ចុះ​ដល់​ដក​៥០​អង្សា​សេ​ ​នៅ​តំបន់​ខ្លះ​៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews