ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី និង លោក ម៉ម សូណង់ដូ ប្រធានសមាគមប្រជាធិប្បតេយ្យ មិនត្រូវបានដោះលែង ឬបន្ធូរបន្ថយទោសទេ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍានា បានថ្លែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ថា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និង លោកម៉ម សូណង់ដូ ប្រធាន ស មាគមប្រជាធិបតេយ្យមិនត្រូវបានដោះលែង ឬបន្ធូរបន្ថយទោសនៅថ្ងៃដង្ហែព្រះសពនោះ ទេ។
ថ្លែងប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន នៅឯទីស្តីការក្រសួងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០ ១៣ឯកឧត្តម អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ ថា អ្នកទោសខ្មែរពីរនាក់គឺលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ មិនមានឈ្មោះ នៅក្នុងបញ្ជីដោះលែងក្នុងឱកាសព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នោះទេ ។
ឯកឧត្តម អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ថា លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ នៅពុំទាន់ចប់នីតិវិធីនៅឡើយទេ។ ដោយលោក ម៉ម សូណង់ដូ គឺនៅប្តឹងតវ៉ាតទៅ មុខទៀត។ ចំណែកឯលោក សម រង្ស៊ី អត់មានការលើកលែងទោស ឬបន្ធូរបន្ថយទោសនៅថ្ងៃដង្ហែព្រះសពនោះទេ ៕