Blogger templates

10:17 PM
0

យ៉ាង​ហោច​​ណាស់​មនុស្ស​ចំនួន​៤៣​​នាក់ និង៣នាក់​ផ្សេង​ទៀត​រងរបួស ​ត្រូវបាន​គេ​រាយ​ការ​ណ៍​ បន្ទាប់​ពី​ការ​​រអិល​បាក់​​ដី ​បាន​​កប់ភូ​មិ​​ទាំង​មូល​ នៅ​ក្នុង​​ខេត្ត​​យុន​​ណាន ​របស់​ប្រទេស​ចិន​។​ ​
ទូរទស្សន៍​រដ្ឋ​ចិន CCTV ​ផ្សាយថា​ ផ្ទះ​ចំនួន​១៦ ​នៅ​ភូមិ​ហ្កា​វ​ប៉ូ​ ក្នុងខណ្ឌ​ហ្សេ​ន​ស្យុង ​ត្រូវបាន​គ្រប​ដោយ​ដី ​ដែល​បាក់​ធ្លាក់​ពី​ភ្នំ​ នៅ​​ម៉ោង​ប្រាមាណ​៨​ និង​២០​នាទី​ ព្រឹក​ថ្ងៃ​សុក្រ​ទី១១ ខែមករា ឆ្នាំ២០១៣។ ​
ខេត្ត​យុន​ណា​ន ​ដែល​នៅជាប់​មី​យ៉ាន់​ម៉ា ថៃ ឡាវ​និង​វៀតណាម​ ជា​តំបន់​ក្រីក្រ​មួយ​របស់​ចិន ដោយ​ផ្ទះ​ជនបទ​ត្រូវ​បាន​សាងសង់​អន់​​ៗ​។​ ​ ភូមិ​ហ្កា​វ​ប៉ូ​ ល្បី​ខាង​ដាំដំណាំ​ថ្នាំជក់​ និង​ជា​តំបន់​ដាំ​តែ​ ប៉ុន្តែ​សណ្ឋាន​ដីភ្នំ​នេះ ​ងាយ​នឹង​ជួប​ការបាក់​ជ្រាល​ដី​ និង​រញ្ជួយ​ដី៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews