Blogger templates

12:39 AM
0

nory dek qor
យុវជនម្នាក់បាន​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលយុវជនរូបនោះ​ងោកបណ្តាល​អោយ​​ធ្លាក់ចូលទៅខាងមុខនរី ហើយត្រូវនរីកិនពីលើ រមៀល​ក្រោម​នរីដាច់​សាច់​ទាំង​ដុំៗកាលពី ម៉ោង​៣ទៀបភ្លឺ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ ។ យុវជនរូបនោះមាន​ ឈ្មោះ ញីវ យូ អាយុ១៩ឆ្នាំ ភេទប្រុស ​រស់នៅភូមិស្រែ​តាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបាន​​ស៊ី​ឈ្នួល​ដឹកជញ្ជូនឈើអោយ​ថៅកែ​ឈើ​ម្នាក់នៅរ៉ាក្តុល យកទៅ​លក់​អោយ​​ឈ្មួញ​នៅរ៉ា​បាត់​ដឹង​ ខេត្តកំពង់ស្ពឺ ពេល​ទំលាក់​​ឈើ​អស់​ត្រឡប់មកវិញ ងងុយដេកក៍បានងោកធ្លាក់​ពីលើ​នរី​បណ្តាល​​អោយន​រីកិនស្លាប់​តែម្តងទៅ ។          ហេតុការខាងលើបានកើតឡើង​កាលពីម៉ោង៣ទៀបភ្លឺ ​ថ្ងៃទី៣០ ខែ​មករា​ ឆ្នាំ២០១៣ លើ​កំណាត់ផ្លូវ​រថភ្លើង​ចំណុច​​អន្លុងតាឳ ស្ថិត​ក្នុង​ឃុំក្រាំង​ល្វា ​ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់​ឆ្នាំង​។          យោង​តាមប្រភព​ពីប្រជា​ពល​រដ្ឋបានអោយដឹងថា នរីដែល​បង្ក​គ្រោះ​ថ្​នាក់អោយឈ្មោះ​ខាង​លើ​ស្លាប់​នោះ​ជា​កម្ម​សិទ្ធរបស់ឈ្មោះ ចែឆេង ជាថោកែរក​ស៊ីឈើដុះស្លែម្នាក់ នៅរ៉ា​ក្តុល​​ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយជន​រងគ្រោះ​ខាង​លើ​តែង​ស៊ីឈ្នួលដឹកឈើតាម​នរីអោយឈ្មោះ​ឆេង ដឹកចេញពី​រ៉ាបំណក់ ស្រុក​ក្រគរ​ ខេត្តពោធិសាត់ និង ពេជជោ​ រ៉ាក្តុល ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង ដឹក​យក​ទៅចែកចាយលក់នៅរ៉ាមនោគ​ ស្រុកសាមគ្គីមានជ័យ ​រ៉ាបាត់ដឹង ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល និង រ៉ាពោធិចិន​តុង រាជធានីភ្នំពេញផង​ដែរ ។ បច្ចុប្បន្ន ​សាកសពជនរងគ្រោះខាងលើ​ត្រូវបានក្រុមគ្រួសារ យក​ទៅធ្វើ​បុណ្យតាម​ប្រពៃណី ។​ គេមិនដឹង​ថាតើ​ថៅកែ​ឈើ​ដែល​ជួល​យុវជន​រូប​នោះ​ជួយ​ឧបត្ថមដល់ដល់គ្រួសារជន​រងគ្រោះប៉ុន្មាននោះ​ទេ ​ប៉ុន្តែដាច់​ខាត​ត្រូវ​តែមាន​សំណង ព្រោះជនរងគ្រោះស្ថិតនូវ​ ក្នុងកិច្ចសន្យាការងាររ​បស់ខ្លួន​ដែល​ទាមទារអោយមានការទទួលខុសត្រូវ។គួររម្លឹកថានេះជាលើកទី២ហើយដែល​កម្មក​រស៊ីឈ្នួលដឹក​ឈើតាម​នរីបាន​ស្លាប់​ងោយ​ធ្លាក់ពីលើនរី ដែលការ​ស្លាប់លើកទី១ បានកើត​ឡើងកាល​ពីចុង​ឆ្នាំ​២០១២ កន្លងទៅ ។នេះ​ជាការបើកដៃពីក្រុមសមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​គឺសមត្ថ​កិច្ចជំនាញ​មេ​ព្រៃ​ដែលឈរ ជើង ​និងប្រចាំការនៅតាមតំបន់​ផ្លូវរថភ្លើង ដែល​មួយថ្ងៃៗ​គ្មាន​គិតគូរពីការទប់ស្កាត់បទ​ល្មើសព្រៃ ឈើតាមអនុសាសន៍ ​និអ​សារាចរណ៍​លេខ០១ របស់សម្តេចតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋា​ភិបាល​កម្ពុជា​ ឡើយ គិតពីប្រមូលលុយចែកគ្នាដាក់ហោ​ប៉ៅ ចែកគ្នាធ្វើមានធ្វើបាន មាន​ឡាន​ថ្មីទំនើប ជិះ ស្ទើរគ្រប់គ្នា​។ ហើយ​ការប្រមូល​លុយ​នេះគឺ​មិន​រើស​មុខ​ រាប់តាំងពីអុស ​ធ្យូង និង ​ឈើ ​គ្រប់​ប្រភេទ ។ 


ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews