ប្រធានាធិបតីសហរដ្ឋអាមេរិកបន្តពង្រឹង ទំនាក់ទំនង ជាមួយកម្ពុជា រយៈពេល៤ឆ្នាំទៀត
ភ្នំពេញ៖ ការឆ្លើយតបចំពោះលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាឯកឧត្តម បារ៉ាក់ អូបាម៉ា ប្រធានាធិ បតី សហ រដ្ឋ អាមេរិកដែលទទួលបានទទួលជ័យជំនះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១២ កន្លងមក ឯកឧត្តម បារ៉ាក់ អូបាម៉ា បានផ្ញើសារជូនសម្តេចតេជោនាយករដ្ឋមន្រ្តីមានខ្លឹមសារដូចតទៅ៖
ឯកឧត្តម អូបាម៉ា បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋ មន្រ្តី ដែលបានផ្ញើ លិខិតអបអរសាទរ ដ៏កក់ក្តៅដល់រូបខ្ញុំ ។ ខ្ញុំសង្ឃឹមថា នឹងពង្រឹង ទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ នៅក្នុងរយៈ ពេល០៤ឆ្នាំ ទៅមុខទៀត»។
ឯកឧត្តម បារ៉ាក់ អូបាម៉ា បានបន្តថា «ដោយមានការ ធ្វើការរួមគ្នា ខ្ញុំជឿជាក់ថា យើងនឹង អាច ដោះស្រាយប្រកប ដោយជោគជ័យ នូវភាពប្រឈមជាច្រើន ដែលយើងកំពុង ជួប ប្រ ទះ នៅជុំវិញ ពិភពលោក»៕