Blogger templates

2:46 AM
0

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដែលធ្វើឡើងក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេ​ច​​អគ្គមហាសេនាបតី​ តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៣ បាន​ពិនិត្យ និង​អនុម័ត ឆ្លង​លើ​សេចក្តី​​ព្រាង​​ព្រះរាជ ក្រឹត្យ និង​អនុក្រឹ​ត្យ​​មួយចំនួន។

 កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តនូវ​៖

 I- ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន និង​សេច ក្តី ព្រាង​អនុ​​ក្រឹត្យ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន ​ច្បាប់​ស្តីពី​ការអប់រំ ត្រូវបាន​ប្រកាស​ឱ្យប្រើ​តាម​ព្រះរាជក្រម​លេខ នស​/​រក​ម​/១២០៧/០៣២ ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ ២០០៧​។

ស្រប​តាម ​ស្មារតី​ច្បាប់ ស្តីពី ការអប់រំ ក៏​ដូចជា​អនុវត្ត​តាម​យុទ្ធសា​ស្ត្រ​​​ចតុកោណ​របស់​រាជ រដ្ឋា ភិបាល និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​ អគ្គមហាសេ នា បតី​តេជោ ហ៊ុន សែន ចំពោះ​យុវជន​ក្រសួង​អប់រំ យុវជន និង​កីឡា បា​ន​​កសាង​គោលន យោបាយ​ជាតិ ស្តីពី ការអភិវឌ្ឍន៍​យុវជន​កម្ពុជា ដែល​ទទួលបាន​ឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ក្នុង​សម័យប្រជុំ​ពេញអង្គ នា​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១១ ។​ ​

ក្នុង​គោលបំណង​ជំរុញ​ ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការអភិវឌ្ឍន៍​យុវជន​កម្ពុជា ឱ្យ​ទ​ទួលបាន​ជោគជ័យ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​សេចក្តីព្រាង​ព្រះ រាជ ក្រឹត្យ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន និង​សេច​ក្តី​ព្រាង​​អនុក្រឹត្យ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន​។​ ​

សេចក្តីព្រាង ​ព្រះរាជក្រឹត្យ​នេះ កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន ដែល​សរសេរ​ជា​អក្សរ​កាត់​ថា ក​.​ជ​.​យ ដើម្បី​ជា​យន្តការ​សម្រប​ស​ម្រួល តាមដាន វាយតម្លៃ និង​ជួយ​រាជរដ្ឋាភិបាល អំពី​ដំណើរការ​អភិវឌ្ឍន៍​យុវ ជន ​ឱ្យ​ ឆ្លើយតប​ទៅនឹង​ច្បាប់​ស្តីពី​ការអប់រំ និង​គោលនយោបាយ​ជាតិ ស្តីពី ការអភិវឌ្ឍន៍​យុវជន​កម្ពុជា ។​

 ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​លេខា ធិ កា រដ្ឋាន​នៃ​ក្រុម​-​ប្រឹក្សាជាតិ​ កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន ដែល​ហៅ​កាត់​ថា អគ្គលេ ខា ធិ ការដ្ឋាន ក​.​ជ​.​យ​. ។ អគ្គលេខាធិការដ្ឋាន​នេះ នឹង​ដើរតួ​ជា​សេនាធិការ​ការងារ​ឱ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន ដែលមាន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​។​

 II-​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ការពារជាតិ ​ អនុក្រឹត្យ​នេះ រៀបចំឡើង​ដោយ​ក្រសួង​ការពារជាតិ មាន​គោលបំណង​លើកកម្ពស់​គុណវុឌ្ឍិ​ដល់​គ្រូ បង្រៀន​/​យោធា​ចារ្យ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​តាម​ គ្រឹះស្ថានឧត្តមសិក្សា​ចំណុះ​ក្រសួង​ការពារ​ជាតិ​ឱ្យមាន​គុណភាព​ខ្ពស់​។

សេចក្តីព្រាង​អនុក្រឹត្យ​នេះ​មាន​គោលដៅ ដូចខាងក្រោម​៖

-​រៀបចំ​នីតិវិធី និង​យន្តការ​សម្រាប់​ការប្រឡង​ជ្រើសរើស​សាស្ត្រាចារ្យ និង​ផ្តល់​ឋានៈ​សា ស្ត្រា ​ចារ្យ​

- ​កំណត់​លក្ខខណ្ឌ​របស់​បេក្ខជន ដែល​អាច​ប្រឡង​ជ្រើសរើស​ជា​សាស្ត្រាចារ្យ​ជំនួយ សា ស្ត្រា​ចារ្យ​​​រង និង​សាស្ត្រាចារ្យ​។​ ​អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​គ្រូបង្រៀន​/​យោ ធា​ចារ្យ នៅតាម​គ្រឹះស្ថានឧត្តម​សិក្សា​​ចំណុះ​ក្រសួង​ការពារជាតិ ដែល​មាន​គោល បំ ណង​ទទួល​ឋានៈ​សាស្ត្រាចារ្យ​ជំនួយ សា​ស្ត្រាចារ្យ​រង និង​សាស្ត្រាចារ្យ ក្នុង​វិស័យ​ការ ពារ ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី ការ​ផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ការពារ​ជាតិ​មាន ៧​ជំពូក ២៥​មាត្រា​។​

III- ​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ បី​ឆ្នាំ​រំកិល ២០១៣-២០១៥ ​ គោលបំណង​សំ ខាន់​នៃ កម្មវិធី​វិនិយោគ​សាធារណៈ (​ក​.​វ​.​ស​) បី​ឆ្នាំ​រំកិល ២០១៣-២០១៥ គឺ​ធ្វើការ បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ​ដែល​មាន​អាទិភាព​ខ្ពស់​របស់​ក្រសួង ស្ថាប័ន នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​គោលនយោបាយ​មានចែង​នៅក្នុង យុទ្ធសាស្ត្រ​ចតុកោណ ដំណា​ក់​កាល​ទី​២ និង​ជា​ផែនទី​ចង្អុល​ផ្លូវ សម្រាប់​ការអនុវត្ត​គោលនយោបាយ ដែល​មានចែង​ក្នុង​ផែ​ន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ (​ផ​.​យ​.​អ​.​ជ​) បច្ចុប្បន្ន​កម្ម ២០០៩-២០១៣ ដែល​ទទួល​បាន​អនុ​ម័ត​ដោយ​ស្ថាប័ន​នីតិ​ប្បប​ញ្ញត្តិ កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១០​។​ ​ការងារ​ទាំងនេះ គឺជា​អាទិភាព​តែមួយគត់​ដែល​អាច​ផ្តល់​នូវ​ផលប្រយោជន៍​ចំពោះមុខ និង​យូរ​អង្វែង​ក៏ដូចជា​ផ្តល់ នូវ​បណ្តាញ​សុវត្ថិភាព​សង្គម​ដ៏​ឆាប់រហ័ស​ សម្រាប់​ប្រជាជន​ក្រីក្រ​ដែល​ភាគ​ច្រើន​រស់ នៅ​តំបន់​ជនបទ ព្រមទាំង​អាច​បង្កើន​នូវ​អំណាច​ទិញ និង​សុខុមាលភាព​របស់​ពួក​គា​ត់ ធានា​នូវ​ចីរភាព​កំណើនសេដ្ឋកិច្ច និង​ជម្រុញ​ការធ្វើ​ពិពិធ​កម្ម និង​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឱ្យ​បាន​ទូលាយ​ជាង​មុន​។

ក្នុង​ គោលបំណង ធ្វើ​ឱ្យ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច (​ផ​សស​) ក្នុង​កម្រិត​ប្រមាណ ៧% ក្នុង​កម្មវិធី​វិនិយោគ​សាធារណៈ (​ក​.​វ​.​ស​) បី​ឆ្នាំ​រំកិល ២០១៣-២០១៥ ធនធាន​ប្រ មាណ ៦៥% នឹង​ត្រូវ​បាន​ធ្វើកា​រ​វិភាជស​ម្រាប់ការ​វិនិយោគ​នៅតំ​បន់​ជនបទ​។​

​ កម្មវិធី​វិនិ យោគ ​សាធារណៈ (​ក​.​វ​.​ស​) បី​ឆ្នាំ​រំកិល ២០១៣-២០១៥ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រ​សួង​ផែនការ និង​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឧត្តម​ក្រុមប្រឹ​ក្សា​​សេដ្ឋកិច្ច​ជាតិ និង​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍ​កម្ពុជា មានតម្លៃ​ទុន​សរុប​ប្រ​មាណ ៤.៣៦២ លាន​ដុល្លារ​អាមេរិក​៕​

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews