
មុន ទើបវានៅ សល់ឈ្មោះ អូរ និងបឹងមួយចំនួនសំរាប់ ប្រជាពលរដ្ឋ ហៅ
រហូតដល់សព្វថ្ងៃ នេះ ។ បឹងទាំងនោះមានជាអាទិ៍បឹៈង ព្រលឹត,បឹងកេងកង,បឹងរាំង,
អូរប្ញុស្សី អូរឡាំពិច ។ តែបឹ ងនិងអូរទាំងនោះ បានលុបបាត់ជាបន្តបន្ទាប់
ក្នុងសម័យ សង្គមរាស្ត្រនិយម និងសម័យ ល ន់នល់ ។
នៅសល់បឹងជាច្រើនទៀត ត្រូវបាន ចាក់ដីលុប ក្នុងសម័យរាជាណាចក្រ ទីពីរយើងនេះ
មាន ជា អាទិ៍បឹៈងពោង ពាយ, បឹងកក់,បឹងសាឡាង,បឹងស្នោ, បឹងជើងឯក ៘ ឥឡូវបឹងមួយ
ដែ ល កំពុង ត្រូវបានគេចាក់ដីលុប ជាចុង ក្រោយគេនោះ គឺបឹងទំពន់ ថិតក្នុងភូមិ
សាស្ត្រ ខណ្ឌមានជ័យ ។ ប៉ុន្តែបើសិនជា ប្រជាពលរដ្ឋណាមិនសូវ ដែលបានមក
លេងរាជធានី ភ្នំ ពេញ ហើយយូរៗមក ម្តង គេនឹងមានការប្លែកភ្នែកហើយឆ្ងល់
ជាមិនខាននោះ គឺបឹងទំពន់ បាន ក្លាយ ទៅជាវាលខ្សាច់បន្តិចម្តងៗ ទៅហើយ ។
សូមបញ្ជាក់ថាៈ“បឹងទំពន់” ដែល មានទំហំប្រមាណ៣០០០ហិកតា ថិត
នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាទ្រព្យសម្បត្តិរដ្ឋ
តាំងពីជំនាន់ដូនតា យើងមកម៉្លេះ ហើយក៏មានកម្មសិទ្ធិ ប្រជាពលរដ្ឋខ្លះៗផងដែរ ។
ប៉ុន្តែគួរឱ្យ អនិច្ចាអើយ! ឥឡូវ“បឹងទំពន់” មិន រក្សាជាកម្មសិទ្ធិរដ្ឋ
ប្ញុម្ចាស់ ដើមទៀត ឡើយ ហើយបានក្លាយជាកម្មសិទ្ធិរបស់ លោកឧកញ៉ាមួយក្រុម យ៉ាង
ស្ងៀម ស្ងាត់ ។
តាមការប៉ាន់ស្មានរបស់ក្រុម ជំនាញ ខាងវាយតម្លៃដីធ្លីថា ៈ ទំហំដី “បឹងទំពន់”
ប្រមាណ៣០ ០០ ហិកតា នេះ បើគេគិតជាតម្លៃលក់វិញ គឺមិន ក្រោមពីចំនួន១៥.០០០
លានដុល្លារ អាមេរិកនោះទេ តម្លៃនេះគឺគេគិតក្នុង តម្លៃហាងឆេងដីទាបប៉ុណេ្ណាះ
ប៉ុន្តែបើ គេចាក់ដី បំពេ ញផ្ទៃបឹង ទាំងមូលនោះ តម្លៃនឹងកើនប្រមាណ៥ដងទៀត ។
ប្រជាពលរដ្ឋសុទ្ធ តែបាន ដឹង ថា ៈ ស្ទឹង ទន្លេ បឹងបួរ ព្រែក កោះ ៘ សុទ្ធ
សឹងជាសម្បត្តិរដ្ឋ្ឋ ។
ដូច្នេះមុននឹងក្លាយ ជារបស់ឯកជន ក៏រដ្ឋត្រូវតែទទួលបាន នូវផលប្រយោជន៍ដ៏ធំធេង
ស ម្រាប់រដ្ឋ និងសង្គមផងដែរ ។ ជាក់ស្តែងការបាត់ បង់បឹងបាយ៉ាប
ក៏រដ្ឋទទួលបានសំណង់ ពហុកីឡាដ្ឋានខ្នាតអន្តរជាតិ មួយ
ឈ្មោះ“ពហុកីឡាដ្ឋានមរតកតេជោ ” យ៉ាងស្កឹមស្កៃផងដែរ ។ ការបាត់បង់
ទ្រព្យសម្បត្តិរដ្ឋដទៃទៀត ដូចជាដីតំបន់ កោះពេជ្រ គេក៏ឃើញ សមិទ្ធ ផលជាថ្នូរ
បន្តបន្ទាប់ ដូចជាស្ពានអាកាសក្បាល ថ្នល់ និងស្ពានអាកាស៧មករាជាដើម ។
ប៉ុន្តែការបាត់បង់បឹងទំពន់នេះ គេហាក់ ដូចជា មិនទាន់ទទួលព័ត៌មានអ្វីទាំង អស់
ក្រៅពីព័ត៌ មាន នៃសកម្មភាពបូម ដី ដឹកដីលុបបឹងទាំងស្រុង របស់ក្រុម ឧកញ៉ា
ដ៏មានឥទ្ធិពល តែប៉ុ ណេ្ណាះ ។
ឧកញ៉ាមួយក្រុមនោះ មិនគ្រាន់តែយក “បឹងទំពន់”មួយនេះទេ តែពួកគេយក ទាំងបឹង ជើង
ឯកថែមទៀត មិនទុកឱ្យ រដ្ឋរឹងប៉ឹង ប្រឹងស្រែកអភិរក្សបឹងទាំង នោះឡើយ ។
អ្វីដែល គេ កត់ សម្គាល់ នោះ គឺបណ្តាញសារព័ត៌មានជាច្រើន
មិនបានយកចិត្តទុកដាក់ ចុះផ្សាយព័ត៌ មាន ស្តីពីសកម្មភាពគគ្រឹកគគ្រេងលុប
ដីបឹងទំពន់ របស់ក្រុមឧកញ៉ា ដ៏មាន ឥទ្ធិពលនោះឡើយ គេមិនដឹងថាៈ មក
ពីមូលហេតុអ្វីដែរ? ។ ទាក់ទងនិងក្រុម ឧកញ៉ាចែកអំណាចគ្នា លុបដីយ កបឹង
ទំពន់នេះ ចៅសង្កាត់មួយរូបនៅទីនោះ សុំមិនឱ្យបញ្ចោញឈ្មោះ បានប្រាប់ថាៈ មាន
ឧកញ៉ា ប្រហែល៥-៦នាក់ ជាម្ចាស់ បឹងទំពន់ និងបឹងជើងឯក ។ មិនមាន ឈ្មោះឧកញ៉ា ណា
ម្នាក់ ត្រូវបានគេ បញ្ចោញឱ្យដឹងទេ តែលោកចៅសង្កាត់ និយាយថា ៈ
មានឧកញ៉ាម្នាក់ ថ្នាក់ ឯកឧត្តមបានទទួលសិទ្ធិវិនិយោគ ហើយ យកមកបែងចែកគ្នីគ្នា
តាមចំណែក រៀងៗខ្លួន ។
ក្នុងនោះ ឧកញ៉ាម្នាក់ជា អ្នកបូមខ្សាច់ចោះផ្លូវជាតិលេខ២ នាំ
ខ្សាច់យកមកចាក់បំពេញផ្ទៃបឹង ។ ឧកញ៉ាម្នាក់ទៀត កំពុងធ្វើឱ្យផ្ទៃបឹង
ទាំងមូលក្លាយជាដីគោក ហើយនឹង កំពុងបង្កើត ដេប៉ូ ស្តុកខ្សាច់ ដឹកយកទៅ
លក់ឱ្យការដ្ឋាសំណង់នានា ធ្វើធូលីដី ហុយទ្រលោមក្នុងទីក្រុងភ្នំពេញ ហើយ
និងកំពុងក្លាយជាថៅកែខ្សាច់ដ៏ធំ ។
ឧកញ៉ា២នាក់ទៀត ជាអ្នករត់ការក្រៅ ប្រទេសនាំយកសេដ្ឋី មកកសាងជា ទីក្រុងរណបលើ
បឹងទំពន់ និងបឹងជើង ឯក តែមិនទាន់ដឹងឆ្នាំណាឡើយ ទើប មានទីក្រុងរណបផុសឡើង
ពិតប្រាកដ នោះទេ? ៕