
អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ា ព្រោះតែពួកគាត់
ត្រូវមន្ត្រីសាលាខេត្ត បន្ទាយមានជ័យឃុបឃិតគ្នា យកដី របស់ពួកគាត់
ទៅឱ្យពួកឈ្មួញ និង មន្ត្រីមានអំណាច ។
ជម្លោះដីដ៏រ៉ាំរ៉ៃ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំអូរបីជាន់
ដែលកើឡើងច្រើនឆ្នាំមកហើយ បាន កម្រើកឡើងជាថ្មី ពេលដែលក្រុមការ
ងារគ្រប់គ្រងដីរដ្ឋ ក្នុងនោះមានទាំង ក្រុមនិស្សិតស្មគ្រ័ចិត្តផង
បានចុះវាស់ វែងដីធ្លី នៅភូមិចំនួន៣ កាលពីថ្ងៃទី ១៥ខែធ្នូ
ឆ្នាំ២០១២ដើម្បីកាត់ដាក់ចូល ទៅក្នុងដែនរដ្ឋបាលគ្រប់គ្រង របស់
អាជ្ញាធរស្រុកស្វាយចេក ឱ្យស្របតាម ការចុះហត្ថលេខា ប្រគល់ដីទាំងអស់
របស់អភិបាលខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ៖ ដោយសារមានការព្រួយបារម្ភ ពួកគាត់ ធ្វើបាតុកម្ម
នៅមុខសាលាឃមុអូរបី ជាន់ ដើម្បីទប់ស្កាត់មិនឱ្យអាជ្ញាធរកាត់
ដីក្នុងតំបន់ថ្នល់បត់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ចូលទៅស្រុកស្វាយចេក ។
ក្រុមអ្នកភូមិបានឱ្យដឹងថាៈ ដីនៅក្នុង ភូមិចំនួនបី មានភូមិថ្នល់បត់ , ភូមិ
បន្ទាយថ្មី និងភូមិអូរបីជាន់ ឃុំអូរបី ជាន់ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ បានកើតមានទំនាស់ឡើង តាំងពីឆ្នាំ ២០០៥មកម៉្លេះ
ជាមួយឈ្មោះ សំ ផាន់ណារិទ្ធិ ដែលបានចូលទៅកាន់កាប់ នៅភូមិបឹងស្នោ ឃុំស្លក្រាម
ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក សំ ផាន់ណារិទ្ធ ជាអ្នកកាសែត ក្រោយមកជាឧកញ៉ា មានឪពុកក្មេក ឈ្មោះ វ៉ន
សំបូរ ជាមេភូមិបឹងស្នោ ដែលអ្នកជើងខ្លាំង ខាងរំលោភយកដី ពួកគាត់ ។
ការបំពាននេះបានធ្វើឱ្យប៉ះ ពាល់ប្រជាពលរដ្ឋចំនួន ២៤៦ គ្រួសារ
និងដីទំហំជាង១ពាន់ហិកតា (១៣៥០. ៥ហិកតា)។ ប្រជាពលរដ្ឋអះអាងថាៈ ពួកគាត់
មានពាក្យសុំកាន់កាប់ប្រើ ប្រាស់ដីធ្លីត្រឹមត្រូវ ហើយបាននាំគ្នាដាក់
ពាក្យបណ្តឹងទៅគ្រប់ស្ថាប័ន ប៉ុន្តែពុំ មានការដោះស្រាយ ។
យោងតាមឯកសារ ដែលទទួល បានពីប្រជាពលរដ្ឋបានឱ្យដឹងថាៈ នៅ ឆ្នាំ២០១០
និងឆ្នាំ២០១១លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យបាន សម្រេចកាត់ដីនោះ
ឱ្យទៅឈ្មោះ មនុស្សជាច្រើននាក់ ។
ក្នុងនោះមាន ឈ្មោះ មុយ លីវ ដែលត្រូវអ្នកភូមិអះ អាងថា
ជាម្តាយក្មេកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។ឈ្មោះវ៉ាន់ សារឿន
ត្រូវគេអះអាងថាៈ ជាក្មួយសម្តេចហេង សំរិន ប្រធានរដ្ឋសភា និងអង្គរក្ស ឈ្មោះ
ដឹង វណ្ណា ជាអង្គរក្សសម្តេច ហេង សំរិន ។ក្រៅពីឈ្មោះនេះនៅ
មានឈ្មោះមនុស្សជាច្រើននាក់ ដែល អ្នកភូមិអះអាងថាៈ ពួកគេមានឯកសារ
ជាភស្តុតាង ។ ក្នុងនោះមានក្រុមហ៊ុន សេងហុងហេង ហៅថុង (ប៊ុនសុង) ។
ឈ្មោះអ៊ួន ទិត ជាទាហានអង្គរក្ស សម្តេចតេជោ។ ក្រៅពីនេះមានឈ្មោះ នៅ ព្រឿន
ជាទាហានប្រតិបត្តិការសឹក ប្រចាំទិសពាយ្យ័, ឈ្មោះហាក់,ឈ្មោះ យី ភារម្យ
ជាមេភូមិបឹងស្នោ ទើបឡើង ថ្មី ។ ឈ្មោះ សំ ផាន់ណារិទ្ធ និង ឈ្មោះ ឃួន វណ្ណា ។
ក្រុមមនុស្សទាំងនេះ សុទ្ធ តែមានចំណែកដី នៅតំបន់ដីជម្លោះ
នោះជាច្រើនរយហិកតា ។
លោក ថា ទន មេភូមិថ្នល់បត់ ដែលជាមនុស្សម្នាក់ក្នុង ចំណោមប្រជាពលរដ្ឋ
ដែលយកលុយ មកឱ្យឈ្មោះ ប្រុស អ្នកបើកឡានឱ្យ លោកអ៊ុក កែវរតនៈអ្នកនាំពាក្យសាលា
ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈដី ដែលខេត្ត ប្រគល់ជូនអ្នកមានឈ្មោះ
ទាំងនោះ មិនស្ថិតនៅក្នុងភូមិថ្នល់បត់ ទេ គឺនៅក្នុងភូមិបឹងស្នោ ឃុំស្លក្រាម
ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែដើម្បីឱ្យស្របទៅនឹងចំណារ
កាត់ដីរបស់អភិបាលខេត្ត ទើបនៅថ្ងៃ ទី១៥ខែធ្នូឆ្នាំ២០១២ ក្រុមការងារគ្រប់
គ្រងដីរដ្ឋ ក្នុងនោះមានក្រុមនិស្សិតផង បានចុះវាស់វែងដី នៅចំណុចភូមិថ្នល់
បត់ កាត់ចូលក្នុងការគ្រប់គ្រងស្រុក ស្វាយចេកវិញ ដើម្បីឱ្យការចុះហត្ថលេ
ខាទាំងអស់ របស់អភិបាលខេត្តមាន សុពលភាព ។
មន្ត្រីសម្របសម្រួល សមាគមអាហុក ប្រចាំខេត្តបន្ទាយមាន ជ័យ លោកស៊ុំ ច័ន្ទគា
ដែលបានចុះស៊ើប អង្កេតករណីទំនាស់ដីធ្លីនេះ បានឱ្យដឹង
ថាៈដីទំហំជាង១ពាន់ហិកតា មានប្រ ជាពលរដ្ឋចំនួន២៤៦គ្រួសារ ។ក្នុងចំ
ណោម២៤៦គ្រួសារ មានប្រជាពលរដ្ឋ ៣ភូមិ។ ក្នុងនោះមានភូមិថ្នល់បត់ ភូមិ
អូរបីជាន់ និងភូមិបន្ទាយថ្មី ស្ថិតនៅ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត
បន្ទាយមានជ័យ ។ បញ្ហានេះបានធ្វើ ឱ្យប្រជាពលរដ្ឋនៅភូមិថ្នល់បត់ បាត់
បង់ដីស្រែចម្ការ។
ក្រុមអ្នកភូមិបញ្ជាក់ ថាៈ អ្នកចូលរួមប្រគល់ដីឱ្យទៅឈ្មោះ ខាងលើ
ដែលបានចេញមុខជាងគេ មានលោកសោម សូខេន ជាមន្ត្រីអន្តរ វិស័យសាលាខេត្ត និងលោក
អ៊ុក កែវ រតនៈ ជាលេខារបស់លោកអភិបាល ខេត្តបន្ទាយមានជ័យ ព្រមទាំងជាអ្នក
នាំពាក្យសាលាខេត្ត ។ ពួកគាត់ថាៈ មន្ត្រីទាំងពីរនាក់នេះហើយ ដែលធ្វើឱ្យ
ទំនាស់ដីធ្លីដោះយ្រាមិនចេញ ។ មន្ត្រី ទាំងពីរនាក់នេះ
ជាអ្នកផ្សំគ្រឿងជូនឱ្យ អភិបាលខេត្ត ជាអ្នកចុះហត្ថលេខា ប្រគល់ដី
ឱ្យសាច់ញាតិសំខាន់ៗរបស់ មន្ត្រីក្នុងជួររដ្ឋាភិបាល ។
ក្រុមអ្នកភូមិ បានបញ្ជាក់ថាៈ ដើម្បីដោះស្រាយបាន ដីមកវិញ
ពួកគាត់បានរៃអង្គាសលុយ គ្នាអស់រាប់ពាន់ដុល្លារ យកទៅឱ្យមន្ត្រី
នៅសាលាខេត្តបន្ទាយមានជ័យ តែពួក គេមិនព្រមដោះស្រាយជូនប្រជាពលរដ្ឋ
ដូច្នេះហើយ ទើបនៅថ្ងៃទី១០ ខែ មករាឆ្នាំ២០១៣ តំណាងប្រជាពលរដ្ឋ
បានទៅដាក់ពាក្យបណ្តឹង ប្តឹងមន្ត្រីសា លាខេត្តបន្ទាយមានជ័យ ទៅអង្គភាព
ប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល ដើម្បីឱ្យអង្គភាពនេះ ចាត់វិធានការទៅ
តាមច្បាប់ ៕