
ក្នុងឱកាសនៃសន្និសីទរបស់អង្គការ ត្រួតពិនិត្យវិន័យនៃបក្សកុំមុយនីស្កចិនកាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ លោកស៊ី ជីនពិង អគ្គលេខាបក្សកុំមុយនីស្កចិន បានសន្យា តស៊ូប្រឆាំងអំពើពុករលួយ។
លោកនិយាយថា ការខិតខំប្រឹងប្រែងនានាប្រឆាំងអំពើពុករលួយ ត្រូវតែធ្វើជាប់ជាប្រចាំ ហើយនឹងមិនបន្ធូរដៃដាច់ខាត។
លោកស៊ី ជីនពីង និយាយថា យើងត្រូវមានការប្តេជ្ញាចិត្តតស៊ូប្រឆាំង រាល់បាតុភូតពុករលួយ ដាក់ទោសពួកអ្នកប្រព្រឹត្ត ហើយលុបបំបាត់ចោលបណ្តាលក្ខខណ្ឌ ដែលសម្រួលដល់អំពើពុករលួយ ដើម្បីឱ្យទទួលបានទំនុកចិត្តរបស់ប្រជាជនតាមរយៈលទ្ធផលជាក់ស្តែងទាំងឡាយ។
លោកស៊ី ធ្វើការសន្យាបែបនេះក្នុងសុន្ទរកថា របស់លោកថ្លែងនាសម័យប្រជុំពេញអង្គរបស់គណៈកម្មាធិការកណ្តាល ត្រួតពិនិត្យវិន័យរបស់បក្សកុំមុយនីស្កចិន ៕