
ការចាប់ផាកពិន័យការផ្ទុកទំនិញលើសចំណុះ របស់ពួកគេធ្ងន់ ធ្ងរតែមិនអោយវិក័យបត្រ។ ម្ចាស់រថយន្តដឹកទំនិញ ប្រមាណជាង៥០នាក់បានលើកគ្នាមកតវ៉ា ទាមទារឲ្យលោក ស៊ូ ស្រ៊ុន ប្រធានមន្ទីរសាធារណៈការ បញ្ជាក់ពីការកំណត់តម្លៃនៃការផាកពិន័យឲ្យបានច្បាស់លាស់។ ម្ចាស់ រថយន្តដឹកទំនិញបានឲ្យដឹងថា មន្ត្រីត្រួតពិនិត្យជញ្ជីងចល័តទាំងនោះ បានផាកពិន័យពួកគេចន្លោះពី១១លានរៀល ដល់១៧ លានរៀល ចំពោះអ្នកដែលផ្ទុកលើសចំណុះពី៥តោនឡើង។ រហូតដល់ម៉ោងបីរសៀលថ្ងៃដដែល គេមិនឃើញមានមន្ត្រីសាធារណការណាម្នាក់ ចេញមុខមកដោះស្រាយនោះទេ ខណៈក្រុមអ្នកតវ៉ាបានបង្កើនកម្លាំងកាន់តែច្រើនរហូតជាង១០០នាក់ ហើយពួកគេបាននាំគ្នាបន្តដំណើរទៅផ្ទះលោក ហ៊ុន ណេង ជាអភិបាលខេត្ត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយ។
នៅទីបំផុតដោយមាន បញ្ជាពីលោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម ក្រុមគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈ កម្មការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសចំណុះប្រចាំខេត្តកំពង់ចាម បានប្រគល់លុយជាង៣០លានរៀល ជូនដល់ម្ចាស់ដំឡូងវិញហើយនៅរសៀលថ្ងៃទី៣០ មករា ២០១៣នេះ។ ម្ចាស់រថយន្តដឹកដំឡូង មានការសប្បាយរីករាយហើយធ្វើដំណើរទៅលំនៅឋានវិញ ដោយសន្យាមិនផ្ទុកទំនិញលើសចំណុះនោះទៀតទេ ។
គួរ បញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននាក់ ដែលជាម្ចាស់ដំឡូងបាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៧២ កាលពីម៉ោង៩ព្រឹកថ្ងៃទី៣០ មករា ២០១៣ បន្ទាប់ពីក្រុមគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានចាប់ឃាត់ រថយន្ត ដឹកដំឡូង៣គ្រឿងធំៗរបស់ពួកគេកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ មករា ២០១៣ នៅចំណុចភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយផាកពិន័យរថយន្ត១គ្រឿង១៥លានរៀល ខណៈដែលកន្លងមក១គ្រឿងយកតែ១៥ម៉ឺនរៀលប៉ុណ្ណោះ។ ទាំងនេះគឺជាអំពើពុករលួយតាមផ្លូវរបស់មន្ត្រីជំនាញសាធារណការដែល ទាមទារឲ្យឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ចាត់វិធានការស៊ើបអង្កេត ដើម្បីនាំមន្ត្រីពុករលួយទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕