Blogger templates

6:53 PM
0


នៅវេលាម៉ោងប្រមាណ ៨:០០ នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ ក្បួនដង្ហែព្រះបរមសព ព្រះបរមរតន​កោដ្ឋ បាន ចាប់ផ្តើមព្រះរាជដង្ហែចេញពីព្រះបរមរាជវាំងហើយ ដោយមានការឈរអមសងខាងផ្លូវ ពីសំណាក់​ប្រជាពល​រដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់​នៅមុខព្រះបរម​រាជវាំង ក្នុងទឹកមុខ​ក្រៀមក្រំ និងទឹកចិត្តក្តុក​ក្តួលរកទីបំផុតគ្មាន។
សម្តេចព្រះមហាក្សត្រ​ នរោត្តម សីហមុនី និងសម្តេច​យាយ បានព្រះរាជដង្ហែអមព្រះបរមសព ព្រះបរម​រតន កោដ្ឋ​ដោយព្រះភក្រ្តក្រៀមក្រំ និង ទឹកព្រះទ័យក្តុកក្តួលជាទីបំផុត លាយ​ឡំជា​មួយ​ព្រះកន្សែង​ស្រក់ ដ៏សែនកម្សត់។
ព្រះរាជដង្ហែព្រះបរមឈូស​ ព្រះបរមរតនកោដ្ឋ យាងទៅកាន់ព្រះរាជបុស្បុក រចនាដោយនាគ៩០ ដ៏ប្រណីត បាននឹងកំពុងធ្វើឡើងសន្សឹមៗ នៅវេលាម៉ោង ៨ និង១៥ នាទីព្រឹក អមជាមួយសំឡេង ឆ្លងខែកដ៏សែនរន្ធត់ពន់ពេក។ សែព្រះរាជវង្សានុវង្ស និងមន្រ្តីរាជរដ្ឋាភិបាល នៅពេលព្រះបរមសព ព្រះរាជដង្ហែមកដល់ បាននាំគ្នាលត់ជង្គុង លើកដៃប្រណម សំពះ អមនៅសងខាងផ្លូវ ទាំងចិត្ត​ក្រៀម​ក្រំ ខ្សឹកខ្សួល នឹកស្រណោះអាឡោះអាល័យ ចំពោះអង្គព្រះមហាវីរក្សត្រ ដែល​យាងចាក​ឆ្ងាយ ទៅជារៀងរហូត ពីប្រជារាស្រ្តរបស់ព្រះអង្គ។

Photo by DAP-NEWS
Photo by DAP-NEWS
































Cebu Pacific Air
 

 
DIGI
 

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews