Blogger templates

2:59 AM
0

លោក​​លុក​ម៉ាន់ ហា​គីម​ ទទួល​បន្ទុក​​​ភ្នាក់​ងារ​​​​​ជាតិ​គ្រប់​គ្រង​​​​គ្រោះ​មហន្តរាយ​​​ធម្ម​ ជាតិឥណ្ឌូ​ណេ​ស៊ី​បាន​​​អះ​អាង​​កាល​ពី​ថ្ងៃទី​​២១ ខែមករា ឆ្នាំ២០១៣​ថា ទឹក​ជំនន់​​ខ្លាំង​ក្លា​​បំផុត​​នៅក្រុង​ហ្សាការ​តា​ ចាប់​ពី​ថ្ងៃ​ទី​១៥ ​មករា បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ឡើង​ដល់​​២០​នាក់​ហើយ ​មនុស្ស​​​ប្រមាណ​ជា​​ ២៥០.០០០​​នាក់ ​​រង​ការ​ប៉ះពាល់​​ដោយ​គ្រោះ​​ធម្មជាតិ​​​នេះ។
លោកហាគីម បញ្ជាក់ថា ​មកដល់​ថ្ងៃទី​​២១ មករា ​​ទឹក​ជំនន់​​​​បាន​ចុះ​ស្រក​នៅ​តំបន់​ភាគ​ច្រើន​ដែលរ​ងការ​​ប៉ះពាល់​​​ ក៏​ប៉ុន្តែ​​​នៅភាគ​ខាង​ជើង​ក្រុង​​​សង្កាត់​មួយ​ចំនួន​​នៅ​តែ​​​លិច​ទឹក។ ​ស្ថិតិ​ចុង​ក្រោយ​​​ដែល​យើង​ទទួល​បាន​​នា​ថ្ងៃទី​​២១ មករា ​បញ្ជាក់ថា​មនុស្ស​​២០​នាក់​​ស្លាប់​ក្នុង​គ្រោះ​​​ទឹក​​​ជំនន់​នេះ ។
លោក ​លុក​ម៉ាន់​បន្ត​ថា ទឹក​ជំនន់​​ប៉ះពាល់​​ដល់​មនុស្ស​​២៤៩​.១៥៤នាក់​​។ ទឹក​ជំនន់​​​នេះ​បណ្តា​ល​​មក​ពី​ភ្លៀង​​​ធ្លាក់​ខ្លាំង​​​បំផុត​​ពុំ​ធ្លាប់ ​ ជួប​​ប្រទះ​​ចាប់​តាំង​ពី​​៥​ឆ្នាំ​មក​ហើយ​។
គ្រោះ​​​មហន្ត​រាយ​​នោះ​ ធ្វើ​ឱ្យ​ស្ទះ​ដល់​សកម្ម​ភាព​​ពាណិជ្ជ​​កម្ម​ និង​​​ជីវ​ភាព​សាធារណៈ​នៅ​ក្រុង​ហ្សាការតា ខណៈ​​ទឹក​ជន់​លិច​បណ្តា​​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ និង​បណ្តា​​អគារ​​រដ្ឋ​បាល។ ​ក្រុង​ហ្សាការតា​​ប្រកាស​អាសន្ន​​ទឹក​ជំនន់​​រហូត​ដល់​ថ្ងៃទី​២៧ មករា៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews

អត្ថបទ​ពេញនិយម