ភ្នំពេញ៖ មកដល់ពេលនេះ ម្ចាស់ឈើប្រណិតដឹកដោយ រថយន្តដឹកឈើប្រណិតធុនយក្សពីរគ្រឿង ដែលត្រូវបានគេរាយការណ៍មកថា មាន
ឈ្មោះ ប៊ុន សុខា មានឋានន្តរស័ក្តិ ផ្កាយពីរយោធា និង ម្នាក់ទៀតមានឈ្មោះ ហេង តារា ដែលជាមន្រ្តី ប៉េអឹមផ្ទៃប្រទេស មិនទាន់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ឬ ហៅមកសាកសួរនៅឡើយបើទោះបីជារថយន្តយក្សដឹកឈើនោះត្រូវបានអុសយកមកនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទហើកក៏ដោយ។
សូមបញ្ជាក់ថា កាលពីវេលាទៀបភ្លឺថ្ងៃទី២ មករា ឆ្នាំ២០១៣ នៅចំនុចភូមិចំការស្រម៉ូវ ឃុំ រងទម ស្រុករវាង ខេត្តព្រះវិហារ សមត្ថកិច្ចចំរុះបានស្ទាក់ឃាត់ចាប់រថយន្ត យក្សដឹកឈើប្រណិតខុសច្បាប់បានចំនួន ២គ្រឿង។
សមត្ថកិច្ចខេត្តព្រះវិហារបានឱ្យដឹងថា ក្រោយពី ទទួលបានបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបង្ក្រា បបទល្មើសព្រៃឈើដែលបានប្រជុំផ្សព្វផ្សាយ កាល ពីថ្ងៃទី ២២ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៣គណៈឯកភាពខេត្តព្រះវិហារបានសហការជាមួយនឹងសមត្ថកិច្ច ខេត្ត កំពង់ធំ បានធ្វើការឃាត់រថយន្តយីឌុប ចំនួន២គ្រឿង ផ្ទុកទៅដោយឈើគ្រញូងចេញពីឃ្លាំងរបស់គេស្ថិតក្នុងឃុំ ស្រអែម ស្រុក ជាំក្សាន្ត ខេត្តព្រះ វិហារដែលមានបំ ណងចេញដំណើរទៅប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តកំពង់ធំ និង ខេត្តកំពង់ចាម។
រថយន្តយក្សទាំង ២គ្រឿងដែលដឹកឈើប្រណិតមានតម្លៃជាង ១ លានដុល្លាសហរដ្ឋអាមេរិក ក្នុង រថយន្តមួយគ្រឿងនោះ មួយរថយន្តពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-4803 និងមួយគ្រឿងទៀតក្បាលពណ៌ត្រីអ៊ី លា យ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ3B7827 ត្រូវបានគេទំលាយឲ្យដឹងថា ជារថយន្តរបស់លោកឧត្តមសេនីយ៍ទោយោធាមួយរូបឈ្មោះ ប៊ុន សុខា និង មន្ត្រី ប៉េអឹម មួយរូបឈ្មោះ ហេង តារា ដែលគេស្គាល់ច្បាស់ថាជាមេឈ្មួញពូកែរកស៊ី ឈើគ្រញូងដែលមន្ត្រីជំនាញមិនហ៊ានក្អកនោះឡើយនាពេលកន្លងមក។
ប្រភពពីអ្នករកស៊ីដឹកឈើបានឱ្យដឹងថា មូលហេតុដែលឈ្មួញឈើប្រណិតទាំង២ គ្រឿងថ្លើមធំហានដឹកឈើសំញ៉ែង សមត្ថកិច្ចនេះ គឺមកពីគេសំអាងថាបានចំណាយទៅលើការរត់ការក្នុងមួយម៉ែត្រគូបជិត ៤ ពាន់ដុល្លាសហរដ្ឋអាមេរិចរួចទៅហើយ។ ប៉ុន្តែម្តងនេះត្រូវបរាជ័យព្រោះ ឯកឧត្តម ចាន់ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលត្រូវមាត់សម្តេចតេជោ ហ៊ុន សែន ក្នុងរឿងមិនបង្ក្រាបបទល្មើសព្រៃឈើ កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១២ ក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី មិនត្រូវឈ្មួញទាំងពីរនេះទិញបានឡើយ។
ក្បួនឈើរបស់លោក ប៊ុនសុខា និង ឈ្មោះលោក ហេង តារា នេះត្រូវបានគេឱ្យដឹងថាចាប់ផ្តើមចេញពីចំណុចស្រអែម ស្រុកជាំក្សាន្ត ឆ្លងកាត់ខេត្តព្រះវិហារ តាមបណ្តោយផ្លូវ៦២ ឆ្ពោះទៅខេត្តកំពង់ធំ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាមនិង ឆ្ពោះទៅខេត្តវៀតណាមតែម្តង តែមិនទាន់បានធ្វើដំណើរដល់គោលដៅផងក៏ត្រូវសម ត្ថ កិច្ច ធ្វើការហ៊ុំព័ទ្ធឃាត់បានតែម្តង នៅចំណុចឃុំបទម មួយគ្រឿងនិងនៅចំណុចចំការស្រម៉ូវមួយគ្រឿងទៀតស្ថិតនៅក្នុងទឹកដី ខេត្តព្រះវិហារតែម្តង។
ករណីបង្ក្រាបបទល្មើសជូញដូរឈើប្រណិតដែលសារព័ត៌មានប្រចាំថ្ងៃមួយចំនួនមិនហានចុះផ្សាយ សារព័ត៌មានយើងនឹង បន្តតាម ដានករណីបង្ក្រាបបទល្មើសព្រៃឈើរបស់ ឧត្តមសេនីយ៍ផ្កាយពីរ និងមន្រ្តីប៉េអឹមរូបនេះ បន្តទៀតថា តើត្រូវមានទោសដែរឬអត់? ហើយនណាពាក់ព័ន្ធ?៕ ប្រភព៖ meatophoum.com