ជប៉ុនគ្រោងប្រើប្រាស់យន្តហោះស៊ើបការណ៍អាមេរិកលើដែនសមុទ្ររបស់ខ្លួន
ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនឲ្យដឹងថា ប្រទេសជប៉ុនកំពុងពិចារណាលើការប្រើប្រាស់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើករបស់អាមេរិក ដើម្បីបង្កើនការតាមឃ្លាំងមើលក្នុងដែនសមុទ្ររបស់ខ្លួន នៅជិតប្រជុំកោះនៅក្នុងសមុទ្រចិនខាងកើតដែលជាចំណុចស្នូលនៃជម្លោះដ៏ជូរចត់ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
ក្រសួងការពារជាតិជប៉ុនគ្រោងនឹងបញ្ចេញប្រើប្រាស់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក“Global Hawk”របស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងការខំប្រឹប្រែងមួយដើម្បីទប់ទល់ឥទ្ធិពលដែលកើនឡើងរបស់ចិននៅ សមុទ្រនេះ ជាពិសេសនៅពេលដែលនាវាចិនចូលទៅជិតប្រជុំកោះSenkaku”។
កាលពីថ្ងៃចន្ទ នាវាចិនចំនួន៣គ្រឿង ត្រូវបានប្រទះឃើញនៅក្នុងដែនសមុទ្រជប៉ុន ដែល ជុំវិញប្រជុំកោះនេះ នេះបើយោងតាមកងឆ្មាំសមុទ្រជប៉ុន៕