អគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិ
លោកផារ៉ាដន ផាតតាណាថាប៊ុត បាននិយាយកាលពី ថ្ងៃសៅរិ៍ថាប្រសិនបើតុលាការយុត្តិ
ធម៌អន្តរជាតិសំរេចថាតំបន់៤,៦គីឡូម៉ែត្រការ៉េជារបស់កម្ពុជា
ថៃត្រូវតែគោរពការសំរេចចិត្តនេះ តែទីភ្នាក់ងាររបស់លោកនឹង
ជំរុញការអភិវឌ្ឍន៍រួមរវាងថៃ និងកម្ពុជានៅ តំបន់ជុំវិញប្រាសាទព្រះវិហារ។

លោកផារ៉ាដន ផាតតាណាថាប៊ុត
លោកបាននិយាយថា"ប្រសិនបើយើង ប្រកាន់យក គោលការណ៍របស់យើង ជាសមាជិក
អង្គការសហប្រជាជាតិ និងសហគមន៍ពិភពលោក
យើងត្រូវតែគោរពការសំរេចរបស់តុលាការដើម្បីជាប្រយោជន៍សន្តិភាព
បើមិនដូច្នេះទេបញ្ហានឹងប្រែជាធំ"។តែទោះជាយ៉ាងណា លោកផារ៉ាដនបាននិយាយថា លោកនៅតែមានសុទិដ្ឋិនិយមអំពីករណីនេះ ដោយលោកបានបន្ថែមថាតុលាការទំនងជានឹងបដិសេធមិនទទួលយកករណីនេះ ឬក៏ទទួលយកតែ មិនសំរេចថា តើតំបន់ជម្លោះជារបស់ប្រទេសណាមួយ។
លោកបានបន្ថែមទៀតថា"អ្វីដែលប្រទេសទាំងពីរ ចង់បានគឺសន្តិភាព បើមានបញ្ហានឹងពិតជាមានផលវិបាកអវិជ្ជមាន តែបើយើងបង្កើតការអភិវឌ្ឍន៍រួម វានឹងជាច្រកចេញប្រសើរជាង"។
ផារ៉ាដនមិនមានការព្រួយបារម្ភអំពីបាតុកម្ម នយោបាយដោយសារបញ្ហា ព្រះវិហារទេដោយលោកអះអាងថា"នៅដំណាក់កាលនេះ រដ្ឋាភិបាលមានកំរិត គាំទ្រខ្ពស់។ ទោះជាមានការប៉ុនប៉ង ដោយ ក្រុមចាស់ៗដដែលៗ ដើម្បីបង្ក បង្កើតជាចលនាមួយឡើង ក៏ប្រជាជនមូលដ្ឋាននៅ ស៊ីសាកេតទល់មុខប្រាសាទព្រះវិហារ មិនចង់បានវា ទេ ពីព្រោះពួកគេចង់រស់នៅ ដោយសុខសាន្ត។ ដរាបណារដ្ឋាភិបាលបច្ចុប្បន្ននៅ កាន់អំណាច ពាណិជ្ជកម្ម និងសេដ្ឋកិច្ចមូលដ្ឋានរីកដុះដាល។ ពួកអ្នកមូលដ្ឋានបាន និយាយថាពួកគេមិនចង់ បានការជួបជុំតវ៉ាទេ។ យើងរស់នៅក្នុងសេដ្ឋកិច្ច អាស៊ាន ដែលនឹងបង្ខំអោយ យើងរស់នៅដោយសុខសាន្តជាមួយគ្នា"។
តែអនុប្រធានគណបក្សប្រឆាំងលោកថាវ៉ន សេននីម បាននិយាយថាបើរដ្ឋាភិបាលជឿថា ខ្លួនមានការទាក់ទងល្អជាមួយកម្ពុជា ខ្លួនគួរស្នើអោយរដ្ឋាភិបាល ក្រុងភ្នំពេញដកករណីនេះ និងដោះស្រាយ គ្នាក្រៅតុលាការវិញ។
លោកថាវ៉នបានបន្តថាក្នុងមួយឆ្នាំ មកនេះ រដ្ឋាភិបាលមិនបានធ្វើអ្វី ដើម្បីប្រឆាំងតតបនឹង ចំណាត់ការរបស់ កម្ពុជាទេ ទោះជារដ្ឋាភិបាលក្រុងភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយអំពីតំបន់ ជម្លោះដោយ បំភ្លៃការពិតក្តី។ រដ្ឋាភិបាលគ្រាន់តែបានប្រញាប់ប្រញាល់ ចាត់ការករណីនេះបន្ទាប់ពី ក្រុមនយោបាយទាមទារអោយរដ្ឋាភិបាលការពារ អធិបតេយ្យភាពរបស់ប្រទេស៕