នាយរដ្ឋមន្រ្តី ប្រកាសដាក់ចេញនូវបញ្ជីកំ ណត់តម្លៃ សេវាសាធារណៈ
ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើអសកម្ម ជាពិសេសប្រឆាំងនឹងអំពើពុករលួយ នៅឆ្នាំ២០១៣នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចេញនូវបញ្ជីសេវាសាធារណៈ នឹងត្រូវបង្ហាញនៅតាមក្រសួងស្ថាប័ននានា អំពីការកំណត់កម្រៃសេវា ធ្វើលិខិតស្នាម ការចុះបញ្ជី និងការធ្វើស្លាកលេខម៉ូតូឡាន ជាដើម។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតបញ្ចប់ការសិក្សា រនៃវិទ្យាស្ថាន វ៉ាន់ដា គណ នេ យ្យ នៅមជ្ឈមណ្ឌល កោះពេជ្រ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ សម្តេចនាយក រដ្ឋ មន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែត្រៀមដាក់ចេញនូវ តារាងកំណត់តម្លៃ លើសេ វា សា ធារណៈ ដែលមិនអនុញ្ញាតឲ្យមានអំពើពុករលួយ នៅ ស្ថាប័នសាធារ ណៈទាំង នោះ ទៀតឡើយ។ក្នុងស្ថាប័នមួយ មានសេវាអីខ្លះ? ហើយសេវាមួយៗ យកប៉ុន្មាន?។ នេះជាកម្មវិធីសាស្រ្តប្រយុទ្ធនឹងភាពមិនប្រក្រតី។
សម្តេចបានមានប្រសាសន៍បន្តទៀតថា ការធ្វើបែបនេះ មិនត្រឹមតែជួយបំបាត់នូវអំពើពុករលួយនោះទេ ពិសេសថែមទាំងជួយលើកកម្ពស់ វិស័យសាធារណៈ រួមមទាំង ធានាឲ្យ បានការវិនិយោគពីបរទេស និងក្នុងស្រុក មានភាពល្អប្រសើរផងដែរ។ ប្រសិនបើមន្ត្រីសាធារណៈណា និងអ្នក ជាប់សេវាសាធារណៈណា ដែលទទួល និងបង់ប្រាក់ លើស ចំនួនកំណត់ នៅក្នុងតារាង នឹងត្រូវទទួលទោស តាមច្បាប់មិនអាចលើកលែងបាន។អានឹង បង្កើតទៅជាស្តង់ដារមួយ ដើម្បីឲ្យយើងមានបែបបទនៃការប្រយុទ្ធប្រឆាំងអំពើពុក រលួយ មិនអាចចេះតែព្រាលៗ ចេះតែចោទលេងៗទេ ។
ជាមួយគ្នានេះដែរសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ដើម្បីកសាងសង្គមជាតិ ឲ្យរីកចម្រើន ហើយសម្តេច សង្ឃឹម និងជឿជាក់ថា នឹងអាចធ្វើកិច្ចការងារប្រឆាំងអំពើពុករលួយនេះបាន ព្រោះកម្ពុជាបានឆ្លងកាត់ការលំបាកច្រើនហើយ៕