Blogger templates

5:49 AM
0

ទីភ្នាក់ងារ​បន្ថយ​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូនេស៊ី​នៅថ្ងៃ​សុក្រទី១៨ ខែមករា ឆ្នាំ២០១៣​នេះ​ឲ្យ​ដឹង​​ថា ​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ទឹក​ជំនន់នៅ​ទីក្រុង​ហ្សា​ការតា បាន​កើន​ឡើង១១នាក់ នៅ​ថ្ងៃ​សុក្រ​នេះ និងមនុស្ស​​២ម៉ឺន​នាក់ ​ត្រូវបាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ។​
​អ្នកនាំពាក្យ​របស់ ​ទីភ្នាក់ងារ​នេះ ​បាន​និយាយថា​ ​ពេល​នេះ​ទឹកជំនន់​កំពុង​ឡើង។ ​ចាប់​តាំង​ពី​​ថ្ងៃ​១៥​មករា​មក មនុស្ស​១១​នាក់​ បាន​ស្លាប់ ក្នុង​​នោះ៥​នាក់​ស្លាប់​ ដោយ​ឆក់​ចរន្តអគ្គិសនី​​។
​ប្រទេសឥណ្ឌូនេស៊ី​ បាន​ប្រកាស​ដាក់​រដ្ឋធា​នីហ្សាការ​តា​ ស្ថិតក្នុងស្ថានភាព​គ្រាអាសន្នប​ន្ទា​ប់​ពី​ការ​ធ្លាក់ភ្លៀង​ជាច្រើន​ថ្ងៃ​ បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់​​ពាន់​នាក់​ភៀសខ្លួន​ និងក៏​បាន​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​ដល់​ការរស់នៅ​របស់​មនុស្ស​រាប់សែន​នាក់​។​ វា​ជា​ការ​ជន់​លិច​ដ៏​អាក្រក់​បំផុត​នៅក្នុង​រដ្ឋធានី​នេះ​ចាប់​​តាំងពី​ ឆ្នាំ​២០០៧​មក៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews