Blogger templates

5:37 AM
0
A11
ស្របពេល ដែលប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ដ សកម្មភាពថ្មី គោលនយោបាយចាស់  ក្នុងវិស័យដីធ្លី គឺបានបញ្ជូនក្រុមយុវជន
ស្ម្រ័គចិត្ដជាច្រើនក្រុម ឱ្យចុះវាស់វែងដី ធ្លី និងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ផ្ដល់ ជូនប្រជាពលរដ្ឋ ស្ទើរគ្រប់ខេត្ដ-រាជ ធានី ដែលកំពុងមានទំនាស់ ។
សកម្ម ភាពនេះ ត្រូវបានប្រជាពលរដ្ឋគាំទ្រ យ៉ាងពេញទំហឹងនៅទូទាំងប្រទេស ។ ប៉ុន្ដែដោយឡែក សំរាប់ប្រជាពលរដ្ឋ ចំនួន០៦គ្រួសារ ដែល​មា​ន​ឈ្មោះ ទី១-ញ៉េប ចេង អាយុ៦១ឆ្នាំ, ២-គីម យន់អាយុ៥៩ឆ្នាំ,៣-យូ សាវឿន អាយុ ៣២ឆ្នាំ,៤-យូ សុផាត,៥-ហួន សម្បត្ដិ អាយុ៤៣ឆ្នាំ ភេទ​ស្រី និងទី៦- ពត សារឿន អាយុ៥១ឆ្នាំ រស់នៅភូមិជុប រំដេង ឃុំក្រទួត ស្រុកស្វាយលើ ខេត្ដ សៀមរាប មិនបានទទួលផលពីការងារ ខាងលើនេះ​ទេ ។​
សូមបញ្ជាក់ថាៈភូមិ ជុបរំដេង អតីតចំណុះឱ្យឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប ។ លោក បឿន សុខ ធ្វើជាមេភូមិជុបរំដេង បានឱ្យអ្នក​យក​ព័ត៌មានយើងដឹងថា ៖ កាលពីឆ្នាំ២០០៧ ឈ្មោះស្រី ម៉ុត និងឈ្មោះណុប ស្រីណៃ បានលក់ដី ឱ្យគាត់ចំនួន២៤ឡូតិ៍ ក្នុង០១ឡូតិ៍មាន ក្បាលដី​ទំ​ហំ៤០ម៉ែត្រ គុណ១៥០ម៉ែត្រ ក្នុងតម្លៃ២៥០ដុល្លារអាមេរិក សរុប អស់ប្រាក់ចំនួន៦ពាន់ដុល្លារអាមេរិក ។ លោកបានបន្ដថាៈ ក្រោយមកគាត់បាន លក់ដីឱ្យប្រជាពលរដ្ឋ ប្រាំគ្រួសារ អស់ ប្រាំឡូតិ៍ ម្ចាស់ដីបានសង់ផ្ទះរស់នៅមិន បានប៉ុន្មានខែផង លោកស្រីម៉ុតមកធ្វើ សាលារៀន០១ខ្នង មាន​​ទទឹង៨ម៉ែត្រ គុណ១៨ម៉ែត្រ ធ្វើអំពីឈើប្រកសង្ក័សី ។
សកម្មភាពរបស់លោកស្រីម៉ុតធ្វើឱ្យ ផ្ទុះកំហឹង ប្រើអំពើហិង្សាដាក់គ្នាជា ញឹកញាប់ តែមានដល់របួសស្នាមនោះ ទេ ។ លោកបឿន សុខ បាន​បញ្ជា​ក់ថាៈ ភូមិនេះចំណុះឃុំស្រែណូយ ឯលោក ស្រីម៉ុតថាៈភូមិនេះចំណុះឱ្យឃុំក្រទួត ។ រឿងដែលកើតឡើង បានដោះស្រាយ ជាច្រើនសារ តែទោះ​ជាយ៉ាងណា ប្រជាពលរដ្ឋប្រាំគ្រួសារ រស់នៅលើដី បានដាំដំណាំហូបផ្លែជាច្រើនមុខ មាន ដូចជាដើមស្វាយ ដូង ខ្នុរ ។ល។
តាម ច្បាប់ភូមិបា​ល​សូ​រិយោដី ចេញឆ្នាំ ២០០១ខែសីហាដាក់ថាៈ ពលរដ្ឋណា នៅលើដីរយៈពេល៣ទៅ៥ឆ្នាំ មានដំ ណាំគួរឱ្យកត់សំគាល់ គឺជា​កម្ម​​​សិទ្ធិ ស្របច្បាប់របស់បុគ្គលនោះ។ តែប្រជា ពលរដ្ឋប្រាំគ្រួសារ ខ្លាចបាត់បង់ផ្ទះ សំបែង លំនៅដ្ឋាន ពីព្រោះឯកឧត្ដម អភិបាលខេត្ដសៀមរាប បានប្រកាស ជាដាក់ភូមិជុបរំដេង ចំណុះឃុំ ក្រទួត ស្រុកស្វាយលើជាផ្លូវការ។ មិនតែ ប៉ុណ្ណោះ អាជ្ញាធរស្រុកស្វាយលើបាន ចាត់តាំងឱ្យឈ្មោះ​ស្រី​ម៉ុត ឡើងធ្វើជា មេភូមិបណ្ដោះអាសន្ន ។អ្វីដែលលោក ស្រីម៉ុត ចង់បានគឺដូចចិត្ដមែន លោក បឿន សុខ ត្រូវដកចេញពីតួនាទីជាមេ ភូមិ​ជប់​រំដេងដោយស្វ័យប្រវត្ដិ ។ប្រ ជាពលរដ្ឋ មន្ដ្រីរាជការមួយចំនួនសុំ មិនបញ្ចេញឈ្មោះបានថ្លែងឱ្យដឹងថា ៖ លោកស្រីម៉ុតសព្វថ្ងៃ គឺមិនសូវរាប់អាន ជា​មួយមន្ដ្រីថ្នាក់ទាបកំប៉ិក កំប៉ុកនោះ ទេ គឺគាត់មានភាពជិតដិតជាមួយមន្ដ្រី ថ្នាក់ខេត្ដឯណោះ ។
លោក អ៊ូច វណ្ណា មន្ដ្រីអនុភូមិជុបរំដេង លោក ឃិន បាវ តាអាចារ្យវត្ដ,លោកសុខ ចក់ អ្នកវាស់ដី  បានឱ្យអ្នកយកព័ត៌មានយើងដឹង ស្រ ដៀងៗគ្នា​ថាៈ​លោក​ស្រីម៉ុត ពិតជាបាន លក់ដីនោះ ឱ្យទៅឈ្មោះ បឿន សុខ ប្រាកដមែន ។ពេលសួរថាៈចុះបើលោក ស្រីម៉ុត លក់ដីឱ្យលោកបឿន សុខ ហើយ ហេតុអ្វីបានលោកស្រីម៉ុត ទៅធ្វើសា លារៀនលើដីប្រជាពលរដ្ឋទៅវិញ ? លោកឆ្លើយស្ទាក់ស្ទើរថាៈ ទំនងជាការ បង្កទំនាស់​ដណ្ដើ​ម​អំ​ណា​ចគ្នា ។
លោក អ៊ូច វណ្ណា បន្ដថាៈខ្ជិលទំនាស់លោក ធ្វើសាលារៀន ក្នុងដីដែលរដ្ឋកំណត់ទុក ១០០ម៉ែត្រគុណ៣០០ម៉ែត្រ ដីវត្ដ ២០០ម៉ែត្រ​គុណ៣០០​ម៉ែ​ត្រ ។ លោក ពត សារឿន បានឱ្យអ្នកយកព័ត៌មាន យើងដឹងថាៈ គាត់សង់ផ្ទះនៅជាង៤ ឆ្នាំហើយ អាស្រ័យផលរាល់ឆ្នាំ ថ្មីៗ នេះ ក្រុមនិស្សិត​ចុះ​​​​ម​ក​វាស់ដីធ្វើកម្មសិទ្ធិ ឱ្យ បែរជាលោកស្រីម៉ុតមិនឱ្យក្រុម និស្សិតវាស់ដីទេ លើកឡើងថាៈដីនេះ មានទំនាស់ ។លោកដាក់សំនួរថាៈគាត់ អ្នកកាន់​កាប់ តែមានអ្នកផ្សេងមិនដឹង នៅឯណា មកឃុបឃិតគ្នាជាមួយមេ ភូមិ ហើយមេភូមិមកធ្វើសកម្មភាព ដូច្នេះវាត្រឹមត្រូវដែរឬអត់?។ ប្រជាពល ពល​រដ្ឋ សំណូមពរតាមរយៈសារព័ត៌ មានមាតុភូមិ សុំដល់ឯកឧត្ដមបណ្ឌិត ស៊ូ ភិរិន្ទ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុនសែននិងឯកឧត្ដមប៊ុន ថារិទ្ធ អភិ- បាលរងខេត្ដសៀមរាប មេត្ដាផ្ដល់  យុត្ដិធម៌ដោយក្ដីអនុគ្រោះ ។
ជុំវិញការ ចោទប្រកាន់ខាងលើ លោកស្រី ម៉ុត ពេលសួរថាៈ បងលក់ដីឱ្យគេហើយ ហេតុអ្វីយកសាលារៀន ទៅធ្វើលើដី ពលរដ្ឋទៅវិញ ? លោក​ស្រី​ឆ្លើយថាៈ មិនបានលក់ទេ ដីហ្នឹងបំរុងធ្វើសាលា រៀន។ លោកបន្ដថាៈ ពួកអស់ណឹង នៅស្រុកវ៉ារិន វានាំគ្នារំលោភយកដី សាលារៀន​ធ្វើជា​កម្ម​សិទ្ធិ។ លោកសុខ ឆុល មេឃុំក្រទួតបានឱ្យដឹងតាមទូរស័ព្ទ ថា ៖ លោកមិនដឹងគេលក់ដីឬទិញដី នោះទេពិតជាមិនដឹង។ ពេលសួរថាៈ ពលរដ្ឋ​នៅជាង៤ឆ្នាំហើយ តើលោក គិតយ៉ាងណា? លោកឆ្លើយថា ៖ អាណិតប្រជាជនប្រាំគ្រួសារនេះដែរ តែ លោកមិនហ៊ានទេ ខ្លាចពលរដ្ឋចោទ លោកថាៈពុករលួយ ទុកចាំឱ្យថ្នាក់លើ សម្រេចទៅ ។
លោក សំ សៅ អភិបាលស្រុកស្វាយលើ ឱ្យដឹងតាម ទូរស័ព្ទថាៈ លោកមិនដឹងគេលក់-ទិញ របៀបណានោះទេ លោកបន្ដថាៈធ្វើ របាយការណ៍ ជូនឯកឧត្ដមអភិបាលខេត្ដ រួចហើយ ដើម្បីសុំអនុសាសន៍។ លោក សួស ណារិន មន្ដ្រីអង្គការអាដហុក ប្រចាំខេត្ដសៀមរាបថ្លែងថា ៖ ទី១-​តើ​ដីនោះមានគំរោងទុកដូចម្ដេច មាន ឯកសារពីត្រឹមណា?។ ទី២-តើអ្នកទិញ នោះមានអីសំអាងអ្វីខ្លះ?។ ពេលសួរ ថាៈ បើប្រ​ជា​ពល​រដ្ឋ​នៅ​លើ​ដីជាង៤ឆ្នាំ ហើយ តាមផ្លូវច្បាប់យ៉ាងម៉េចដែរ ? លោកណារិនឆ្លើយថាៈ មិនទាន់ទទួល ពាក្យបណ្ដឹង មិនដឹងឆ្លើយយ៉ាងណាឱ្យ ត្រូវនោះឡើយ ៕

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews